ព័ត៌មានជាតិ

លាន់ដូចរន្ទះ! ម៉ូតូ២គ្រឿង បើកបញ្ច្រាសទិសបុកគ្នា បណ្តាលឲ្យមនុស្ស៣នាក់ ស្លាប់និងរងរបួសធ្ងន់

កំពត: នៅថ្ងៃអាទិត្យ ១០កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៦និង៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងរវាងម៉ូតូនិងម៉ូតូបើកបរបញ្រ្ចាសទិសគ្នា ពីជើងទៅត្បូង លើផ្លូវខេត្តចន្លោះគីឡូម៉ែត្រលេខ៣៤ ចំណុចភូមិត្រពាំងជ្រៃ ឃុំឈូក ស្រុកឈូក ខេត្តកំពត បណ្តាលឲ្យមនុស្ស៣នាក់ស្លាប់និងរងរបួសធ្ងន់ ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ ១/អ្នកបើកបរម៉ូតូបង្កឈ្មោះ ឌូច ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិមន ឃុំក្រាំស្បូវ ស្រុកឈូក ខេត្តកំពត បើកបរម៉ូតូម៉ាក ហុងដា ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 1AM3554 ស្លាប់នៅកន្លែងកើតភ្លាម។ ២/អ្នករួមដំណើរឈ្មាះ​ អង ថេត ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិ-ឃុំជាមួយគ្នា រងរបួសធ្ងន់ (ឞាក់ជើងឆ្វេង) ត្រូវបងប្អូនបញ្ជូនមកមន្ទីរពេទ្យស្រុកឈូក។ ៣/ អ្នកបើបរម៉ូតូរងគ្រោះ ថេ អៀង ភេទប្រុស អាយុ៣១ឆ្នាំ នៅភូមិខ្ពព ឃុំតាកែន ស្រុកឈូក ខេត្តកំពត បើកបរម៉ូតុម៉ាក ហុងដា ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពត 1R2514 (ស្លាប់នៅកន្លែងកើតហេតុ) រីឯវត្ថតាត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅអធិការដ្ឋានរង់ចាំធ្វើការដោះស្រាយ តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់