ព័ត៌មានជាតិ

រថយន្តអគ្គិភ័យជាច្រើនចេញពន្លត់ការឆាបឆេះឃ្លាំងផ្ទុកសំបកកង់រថយន្តយ៉ាងសន្ធោសន្ធៅ នៅស្រុកពញាក្រែក

ត្បូងឃ្មុំ: នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១១និង៤៥នាទី
បន្ទាប់ពីទទួលបានព័ត៌មាន ថាមានករណីអគ្គិភ័យមួយកន្លែង លោក ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ បានបញ្ជាទៅលោក ស៊ុយ ប៊ុនហ៊ាន ស្នងការរង ទទួលផែនការងារអគ្គិភ័យ និងអាវុធជាតិផ្ទុះ និងរថយន្ដទឹកពន្លត់អគ្គីភ័យ ក្រុង ស្រុក មួយចំនួនចេញពីជួយជាបន្ទាន់ ។
ករណីគ្រោះថ្នាក់អគ្គីភ័យខាងលើគឺ ភ្លើងឆេះសំបកកង់រថយន្តចាស់ៗ ដែលមានទីតាំង ស្ថិតនៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
អ្នកគ្រប់គ្រងឈ្មោះ ព្រាប ចាន់ ភេទប្រុសអាយុ៥១ឆ្នាំ ជាតិខ្មៃរ នៅភូមិអន្លង់ជ្រៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។
ការខូចខាតរួមមាន៖
១. ឃ្លាំងធ្វើអំពីឈើប្រក់សង្កសីទហំ ៨ម x១៨ម ខូចទាំងស្រុង ។
២. គ្រឿងឈើមួយចំនួន
៣. ទូដែកចំនួន ២គ្រឿង
៤. គ្រែចំនួន ០១គ្រឿង
៥. ប្រាក់ចំនួន ២,០០០,០០០ រៀល
៦. សៀវភៅគ្រួសា និងសំបុត្រកំណើត
ករណីខាងលើនេះ មិនបណ្តាលឲ្យគ្រោះថ្នាក់ដល់មនុស្សទេ ។
ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន 0៧គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន ៣២រថយន្ត (ក្នុងនោះរថយន្តរបស់ខេត្ត ០២គ្រឿង រថយន្តស្រុកពញាក្រែក ០១គ្រឿង រថយន្តស្រុកត្បូងឃ្មុំ ០១គ្រឿង រថយន្តក្រុងសួង ០១គ្រឿង រថយន្តស្រុកតំបែរ ០១គ្រឿង រថយន្តស្រុកមេមត់ ០១គ្រឿង) ទើបគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង ។
មូលហេតុទុសសេខ្សែភ្លើង ៕

 

មតិយោបល់