បុរសម្នាក់បានស្លាប់ និង ម្នាក់ទៀតរងរបួសស្រាល ខណៈមានរថយន្តមិនស្គាល់ម៉ាកបើកក្នុងល្បឿនលឿន កៀរម៉ូតូពេញទំហឹង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥ ព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ6A ត្រង់ចំណុចក្បែមន្ទីរសាធារណៈការ និង ដឹកជញ្ជូន ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានី ភ្នំពេញ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចបានមកដល់ចំណុចកើតហេតុ រួចធ្វើការទំនាក់ទំនងក្រុមសាច់ញ្ញាតិមកទទួលសពយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែករថយន្តបង្ក កម្លាំងសមត្ថកិច្ចនឹងតាមស្វែងរក ដើម្បីនាំមកដោះស្រាយតាមនីតិវិធីច្បាប់៕
មតិយោបល់