ព័ត៌មានជាតិ

កំពូល​អាហា​រទាំង ១០ ជួយ​ជំរុញ​ចំណង់​ផ្លូវភេទ​ឲ្យ​កាន់តែ​ពុះកញ្ជ្រោល​

​ប្រភេទ​អាហារ​មួយចំនួន​មិន​ត្រឹមតែ​អាច​ជួយ​ធ្វើឲ្យ​រាងកា​យរបស់​អ្នកមានសុខ​ភាព​ល្អ​ប៉ុណ្ណោះទេ វា​ថែមទាំង​អាច​ជួយ​ឲ្យ​សុខភាព​ផ្លូវភេទ​របស់​អ្នក​កាន់តែ​ខ្លាំងក្លា​ថែម​ទៀត​។
​ខាងក្រោម​នេះ​គឺជា​អាហារ​មួយចំនួន​ដែល​អាច​ជួយ​ជំ​រុញឲ្យ​ចំណង់​ផ្លូវភេទ​របស់​អ្នក​ឲ្យ​ខ្លាំង​ក្លាតាម​បែប​ធម្មជាតិ​៖
០១) ស៊ុត​
​ស៊ុត​គឺជា​អាហារ​ដែល​សម្បូរ​ទៅ​ដោយ​វីតាមីន B6 និង B5 ជួយ​ជំរុញ​ដល់​ចំណង់​ផ្លូវភេទ​របស់​អ្នក​ឲ្យ​កាន់តែ​ខ្ពស់ ទាំង​បុរស​ទាំង​ស្ត្រី នៅពេល​ដែល​បរិភោគ​វា​ច្រើន​។​

០២) អយ​ស្ទ័រ​
​អាហារ​ប្រភេទ​នេះ​សម្រាប់​បុរស ក៏​ព្រោះតែ​ពួក​វា​អាច​ជួយ​បង្កើន​នូវ​កម្រិត dopamine នៅក្នុង​រាងកាយ ដែល​ធ្វើ​ឲ្យ​បុរស​កាន់តែ​មាន​ចំណង់​ខ្ពស់​។ ម្យ៉ាងទៀត​អយ​ស្ទ័រ​អាច​ជួយ​ឲ្យ​រាងកា​យផលិត​អ័រម៉ូន Testosterone និង​រក្សា​មេ​ជីវិត​ឈ្មោល​មាន​សុខភាព​ល្អ​។​

០៣) Celery
​វា​គឺជា​បន្លែ​ម្យ៉ាង​ដែល​មាន​សមត្ថភាព​អាច​ជួយ​រំញោច​ដល់​អារម្មណ៍​របស់​មនុស្ស​ស្រី​ភ្លាមៗ​។​

០៤) ខ្ទឹម​ស​
​ខ្ទឹមស​មាន​សមត្ថភាព​ធ្វើឲ្យ​សម្រើប​ផ្លូវភេទ ដំណើរការ​ឈាមរ​ត់​បាន​ល្អ និង​កែលម្អ​ការអនុវត្ត​ផ្លូវភេទ​។ ទោះជា​យ៉ាងណា​អ្នក​មិន​គួរ​បរិភោគ​ខ្ទឹម​ច្រើនពេក​នោះទេ​។​

០៥) សូកូឡា​ខ្មៅ​
​សូកូឡា​ខ្មៅ​មាន​សារធាតុ serotonin និង endorphins ជួយ​ឲ្យ​ប្រសើរឡើង​នូវ​អារម្មណ៍​ផ្លូវភេទ​របស់​អ្នក​។​

០៦) គ្រាប់​ធញ្ញជាតិ​
​គ្រាប់​ធញ្ញជាតិ​អាច​ជួយ​ឲ្យ​ប្រសើរឡើង​នូវ​ដំណើរការ​នៃ​ឈាម និង​កាត់បន្ថយ​សម្ពាធ​នៃ​ស​សៃឈាម​។ ជាតិ​អាស៊ីត​អា​មី​ណូ ត្រូវបាន​គេ​រកឃើញ​នៅក្នុង​ពពួក​គ្រាប់​ធញ្ញជាតិ និង​ផ្លែឈើ​ដែល​មាន​តួនាទី​សំខាន់​ជួយ​ធ្វើ​ឲ្យ​អា​អូន​តូច​បុរស​រឹង​បានយូរ​។​

០៧) ផ្លែ Sung
​ជា​ប្រភព​អាហារ​ដ៏​អស្ចារ្យ​សម្បូរ​ទៅ​ដោយ​អាស៊ីត​អា​មូណូ ដែល​មាន​សមត្ថភាព​ក្នុង​ការបង្កើន​ចំណង់​ផ្លូវភេទ​ដែល​អ្នក​មិន​នឹកស្មាន​ដល់​។​

០៨) ផ្លែ​ប័រ​
​ផ្លែ​ប័រមាន​ជាតិ​អាស៊ីត Folic និង​វីតាមីន B6 ដែល​មាន​សារៈសំខាន់​សម្រាប់​ជីវិត​ផ្លូវភេទ​។ ជាតិ​អាស៊ីត Folic ផ្តល់នូវ​ថាមពល​សម្រាប់​រាងកាយ ខណៈ​ដែល​វីតាមីន B6 អាច​ជួយ​ឲ្យមាន​ស្ថេរភាព​អ័រម៉ូន​។​

០៩) ចេក​
​ចេក​មាន​សារធាតុ bromelain ដែល​អាច​ជួយ​ឲ្យ​បំណងប្រាថ្នា​ខាង​ផ្លូវភេទ​របស់​លោក​អ្នក​កើនឡើង និង​មាន​ស​ត្ថភាព​ប្រយុទ្ធ​ប្រឆាំង​ជម្ងឺ​ងាប់​អា​អូន​តូច​។ ម្យ៉ាងទៀត​សារធាតុ riboflavin និង​ប៉ូ​តា​ស្យូម នៅក្នុង​ផ្លែ​ចេក​ក៏​អាច​ជួយ​ពង្រឹង​រាងកាយ​របស់​អ្នកឲ្យមាន​ថាមពល​ខ្លាំងក្លា​ដែរ​។​

១០) ផ្លែ​ស្ត្របឺ​រី​
​ផ្លែឈើ​មួយ​ប្រភេទ​នេះ​សម្បូរ​ទៅដោយ​ជាតិ​ស័ង្កសី​ដ៏​សំខាន់​សម្រាប់​ដំណើរការ​នៃ​ការធ្វើ​សង្គ្រាម​នៅ​លើ​គ្រែ​។ ប្រសិនបើ​រាងកាយ​របស់​ស្ត្រី​មាន​ជាតិ​ស័ង្កសី​ខ្ពស់ អារម្មណ៍​ផ្លូវភេទ​របស់​ពួកគេ​កាន់តែ​រំជើបរំជួល​ខ្លាំង​ផង​ដែរ​។ ចំពោះ​បុរស ជួយ​បង្កើន​កម្រិត​អ័រម៉ូន Testosterone ស័ង្កសី ដែល​អាច​មាន​ការផលិត​មេ​ជីវិត​ឈ្មោល​បាន​ពេញលេញ​៕​

sex

មតិយោបល់