(EURO 2020)៖ ម៉ោង២៣និង០០នាទីខាងមុខនេះ ក្រុមជម្រើសជាតិក្រូអាស៊ី ប្រកួតជាមួយអេស្ប៉ាញ វគ្គ១៦ក្រុមចុងក្រោយ ពានរង្វាន់បាល់ទាត់ទ្វីបអឺរ៉ុប ២០២០។
– ចំណាត់ថ្នាក់ពិភពលោក អេស្ប៉ាញលេខ៦ ក្រូអាស៊ីលេខ១៤
– ប្រាំប្រកួតចុងក្រោយក្រូអាស៊ី ឈ្នះមួយ ស្មើពីរ និងចាញ់ពីរ ចំនែកអេស្ប៉ាញ ឈ្នះពីរ និងស្មើបី
– ប្រវត្តិជួបគ្នា ៨ប្រកួតកន្លងមក ក្រូអាស៊ី ឈ្នះបី ស្មើមួយ និងចាញ់បួនប្រកួត (ក្រូអាស៊ីស៊ុតបាន៩គ្រាប់ អេស្ប៉ាញស៊ុតបាន១៥គ្រាប់)
– កន្លែងប្រកួត នៅកីឡដ្ឋាន Parken ប្រទេសដាណឺម៉ាក
– អាជ្ញាកណ្តាលដឹកនាំការប្រកួត លោកCüneyt Çakır សញ្ជាតិទួកគី
– ពានរង្វាន់ទ្វីបអឺរ៉ុប ២០១៦ អេស្ប៉ាញ ចាញ់អ៊ីតាលី ០ទល់នឹង២ ត្រឹមវគ្គ១៦ក្រុមចុងក្រោយ ខណៈវគ្គនេះដែរ ក្រូអាស៊ី ចាញ់ព័រទុយហ្កាល់ ០ទល់នឹង១ក្នុងម៉ោងបន្ថែម(a.e.t)
– ក្រុមទាំងពីរមួយណាឈ្នះ ឡើងទៅជួបអ្នកឈ្នះរវាងបារាំង និងស្វីស ថ្ងៃទី០២ ខែកក្កដា
– ក្រូអាស៊ី នឹងអវត្តមានកីឡាករ Dejan Lovrenដោយសាររបួស ចំនែកកីឡាករ Borna Barisic មានភាពស្រពិចស្រពិល ខណៈដែលកីឡាករ Ivan Perisic វិជ្ជមានកូវីដ-១៩
– រីឯអេស្ប៉ាញ អាចអវត្តមានតែកីឡាករអ្នកចំាទី David de Gea(របួសស្រាល)
មតិយោបល់