ព័ត៌មានជាតិ

ករណីម៉ូតូបុកគ្នាបណ្តាលអោយស្លាប់និងរងរបួសធ្ងន់២នាក់ នៅតាមបណ្តោយផ្លូវ៣៧១…

ភ្នំពេញ:នៅថ្ងៃពុធ១២រោច ខែភទ្របទ ឆ្នាំថោះ បញ្ចសក័ ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង០០:១៧នាទីមានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូ និងម៉ូតូនៅត្រង់ចំណុផ្លូវ៣៧១ ស្ថិតនៅក្នុងភូមិមល័.សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្តាលអោយមនុស្ស០២នាក់រងរបួសនិង០១នាក់ទៀតស្លាប់នៅកន្លែងកើតហេតុ
១/ ភាគីម៉ូតូម៉ាក SUZUKI NEX ពណ៌បៃតង ពាក់ផ្លាកលេខ ភ្នំពេញ 1CC.1106 បើកបរដោយឈ្មោះ អឿន រដ្ឋា ភេទប្រុស អាយុ ២០ឆ្នាំមុខរបរសិស្ស មានទីលំនៅភូមិខ្វា សង្តាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅគ្លីនិចឯកជនណាត្រា (មិនពាក់មួកសុវត្តិភាព) ។
– អ្នករួមដំណើរមានឈ្មោះ ញ៉ែម ស្រីលក្ខ័ ភេទស្រី អាយុ២៣ឆ្នាំ មុខរបរធ្វើកាងារសាឡន មានទីលំនៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ រងរបួសស្រាលត្រូវបានបញ្ជូនទៅគ្លីនិចឯកជនណាត្រា(មិនពាក់មួកសុវត្តិភាព) ។
២/ ភាគីម៉ូតូHONDA SCOOPY ពណ៌សពាក់ផ្លាកលេខភ្នំពេញ 1JN.4408 អ្នកបើកបរមានឈ្មោះសយ ប៉េងឆៃ ភេទប្រុស អាយុ២៣ មុខរបរ និសិត្យភូមិយុថ្កា ឃុំដូង ស្រុកបាទី ខេត្តតាកែវ ស្លាប់នៅកន្លែងកើតហេតុ(ពាក់មួកសុវត្តិភាព) ។
– ដំណេីររឿង: មុនពេលកេីតហេតុម៉ូតូHONDA SCOOPYបើកបរក្នុងទិសដៅពីរលិចទៅកើត ចំណែកម៉ូតូSUZUKI NEX បើកបរក្នុងទិដៅពីកើតទៅលិចក្នុងទិសដៅច្រាសទិសគ្នាលុះមកដល់ចំណុចកើតហេតុភាគី ម៉ូតូម៉ាកSUZUkI NEX បានរ៉េចង្កូតទៅបុកម៉ូតូHONDA.SCOOPY ពេញទំហឹងតែម្ដង។
– ចំណែកសពប្រគល់អោយទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី
– សម្ភារ: ម៉ូតូទាំងពីរខូចខាតធ្ងន់។
– បច្ចុប្បន្ន: គ្រោះថ្នាក់ចរាចរណ៍ខាងលេីត្រូវបានរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ។

មតិយោបល់