អ្នកនាំពាក្យកងទ័ព បាននិយាយថា ក្រុមសកម្មប្រយុទ្ធតាលីបង់សរុបចំនួន ១៥នាក់ត្រូវ បានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសនៅពេលដែលក្រុមអ្នកប្រយុទ្ធបានប្រមូលផ្តុំដើម្បីវាយដណ្តើមកាន់កាប់ទីក្រុង Kunduz ដែលជារដ្ឋធានីនៃខេត្ត Kunduz ភាគខាង ជើងរបស់ប្រទេសអាហ្វហ្គានីស្ថាន។
អ្នកនាំពាក្យលោក Abdul Hadi Nazari បាននិយាយថា ការធ្វើសកម្មភាព យន្តហោះចម្បាំងពីកងកំលាំងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន បានផ្តោត គោលដៅទៅលើពួកសកម្មប្រយុទ្ធតាលីបង់ដែលប្រមូលផ្តុំនៅខាងក្រៅទីក្រុង Kunduz នៅព្រឹកថ្ងៃច័ន្ទ ដោយបានសម្លាប់ក្រុម បះបោរ ១៥នាក់នៅនឹងកន្លែង។
លោកនិយាយ ថាអាវុធ និងគ្រាប់រំសេវមួយចំនួនរបស់ពួកសកម្មប្រយុទ្ធ ត្រូវបានបំផ្លាញក្នុងអំឡុងពេលវាយឆ្មក់នេះ៕
មតិយោបល់