(បាងកក)៖ ហេតុការណ៍ផ្ទុះធំមួយបានកើតឡើង នៅរោងចក្រប្លាស្ទិចមួយកន្លែង ក្បែររាជធានីបាងកករបស់ប្រទេសថៃ នៅថ្ងៃចន្ទ ទី០៥ ខែកក្កដានេះ ដោយបណ្ដាលឱ្យ មនុស្សម្នាក់ស្លាប់ និង ២៩នាក់រងរបួស ខណៈប្រជាជនរាប់ពាន់នាក់ដែលរស់នៅជុំវិញតំបន់នោះត្រូវតម្រូវឲ្យជម្លៀសខ្លួនចេញ ផងដែរ។
ហេតុការណ៍ផ្ទុះខាងលើបានកើតឡើង កាលពីវេលាម៉ោង៣ទាបភ្លឺ នៅឯរោងចក្រប្លាស្ទិចមួយកន្លែងស្ថិតក្នុងស្រុកបាងភ្លី Bang Phli នៃខេត្ត Samut Prakan ជាប់ភាគអាគ្នេយ៍ទីក្រុងបាងកក។ ការផ្ទុះដ៏កក្រើកនេះ ក៏បានបង្កជាអគ្គីភ័យ ហើយបណ្តាលឲ្យមានការខូចខាតធ្ងន់ធ្ងរ នៅរោងចក្រកើតហេតុផ្ទាល់ ព្រមទាំងចំពោះអគារនិងលំនៅឋានដទៃទៀត ដែលនៅកៀកនឹងរោងចក្រ។
បើតាមអាជ្ញាធរថៃ មនុស្ស២៩នាក់បានរងរបួស និងម្នាក់បានស្លាប់ ក្នុងហេតុការណ៍ខាងលើ។ តែមូលហេតុផ្ទុះកំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ៕
ប្រភព៖ Reuters
មតិយោបល់