តាមរបាយការណ៍របស់នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គីភ័យ និងសង្គោះ បានឲ្យដឹងថា នៅវេលាម៉ោង ១១:១៥ នាទីព្រឹក ថៃ្ងអង្គារ ១២រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ មានអគ្គីភ័យមួយកន្លែងកើតឡើងនៅរោងស្តុកទុកសម្ភារពិធីអាពាហ៍ពិពាហ៍មួយកន្លែង ដែលស្ថិតនៅផ្ទះលេខ១៥ ផ្លូវលំ ក្រុមទី៤ ភូមិ៤ សង្កាត់ច្រាំចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។
- ឈ្មោះ: អ៊ុន សុខឈាន់ ភេទ ប្រុស អាយុ ៣២ ឆាំ្ន ។
- មុខរបរ: ម្ចាស់ឃ្លាំងសម្ភារពិធីមង្គលការ ។
- មូលហេតុ: បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។
- ប្រភេទសំណង់ៈ រោងដែកប្រក់ស័ង្កសី ទំហំ ១៦x២៣ ម៉ែត្រ ។
+ ខូចខាតសំភារះ :
- ឆេះរោងស្តុកសម្ភារពិធីអាពាហ៍ពិពាហ៍ ទំហំ ១៦ម៉ែត្រx ២៣ម៉ែត្រ ចំនួន ០១ រោង អស់ទាំងស្រុង
- ឆេះរាលដល់រោងស្តុកទុកដែកជន្ទារ ទំហំ ១២ម៉ែត្រx ២៣ម៉ែត្រ ចំនួន ០១ រោង (ឆេះអស់ ៥០ ភាគរយ) និងឆេះរោលជញ្ជាំងផ្ទះអ្នកជិតខាងប្រហែល ១០ ភាគរយ ។
- ស្លាប់មនុស្ស : គ្មាន ។
– របួស : គ្មាន ។
- រថយន្តការិយាល័យអគ្គិភ័យ : ចំនួន ១៨ គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ៣៦ រថយន្ត ស្មេីនឹង ១៤៤ ម៉ែត្រគូប ។
- រថយន្តជំនួយអន្តរាគមន៍ពន្លត់មានដូចខាងក្រោម:
- រថយន្តក្រសួងមហាផ្ទៃចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ដ សើ្មនឹង ០៤ ម៉ែត្រគូប ។
-រថយន្តសាលាខណ្ឌឫស្សីកែវចំនួន01គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ដសើ្មនឹង ០៤ ម៉ែត្រគូប ។
- រថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ដ សើ្មនឹង ០៦ ម៉ែត្រគូប ។
- រថយន្តក្រុមហ៊ុនប្រេងឥន្ទនៈសាវីម៉ីច ចំនួន ០១ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ដ សើ្មនឹង ០៤ ម៉ែត្រគូប ។
- ពន្លត់ចប់ : នៅម៉ោង ១២:៥៥ នាទីថ្ងៃត្រង់ នាថ្ងៃ.ខែ.ឆ្នាំដដែល ។
ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ
មតិយោបល់