ព័ត៌មានជាតិ

គ្រួសារសពដែលបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ចំនួន ០៣គ្រួសារ នៅខេត្តកោះកុង បានទទួលថវិកាឧបត្ថម្ភពី សម្តេចតេជោ ហ៊ុន សែន

លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានអញ្ជើញចុះសួរសុក្ខទុក្ខ និងបាននាំយកថវិការបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចូលរួមរំលែកទុក្ខគ្រួសារសពដែលបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ចំនួន ០៣គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានថវិកា ៥,០០០,០០០រៀល (ប្រាំលានរៀល) ។
ក្នុងឱកាសនោះ លោកជំទាវ អភិបាលខេត្ត បានសូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំ សោកស្តាយ អាឡោះអាល័យបំផុត ជាមួយក្រុមគ្រួសារសាច់ញាតិនៃសព និងសូមឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធនៃសព បានកើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ​ ។

មតិយោបល់