ព័ត៌មានជាតិ

បើយ៉ាងហ្នឹងៗ ស្លាប់អស់ហើយ សូម្បីតែប៊ីចេងក៏ក្លែងក្លាយដែរ..

ភ្នំពេញៈ នៅរសៀលថ្ងៃទី២២ ខែមករា ឆ្នាំ២០១៨ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ សហការជាមួយមន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងនគរបាលមូលដ្ឋានខណ្ឌ៧មករា បានចុះប្រតិបត្តិការត្រួតពិនិត្យ និងបង្ក្រាបទីតាំងផលិតប៊ីចេងក្លែងក្លាយ ចំនួន២ទីតាំង នៅក្នុង​សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ប្រតិបត្តិការនេះដឹកនាំដោយលោក លី សុផាន់ណា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងមានការ បញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក ចាន់ វ៉ាន់ធឿន ប្រធាននាយកដ្ឋានប្រឆាំង បទល្មើសសេដ្ឋកិច្ច ក្រសួងមហាផ្ទៃ។ ការចុះប្រតិបត្តិការនេះ គឺសមត្ថកិច្ចបានទទួលពាក្យបណ្ដឹងពីម្ចាស់ ក្រុមហ៊ុន ប៊ីចេង នៅប្រទេសថៃមានឈ្មោះថា thai fermentation industry co.ltd ដែលមានការចុះបញ្ជើនៅប្រទេសកម្ពុជា។ ក្រុមហ៊ុនដើម បានឲ្យដឹងថា នៅពេលបច្ចុប្បន្ននេះ មានក្រុមហ៊ុន និងទីតាំងផលិតប៊ីចេងក្លែងក្លាយជាច្រើនទីតាំង កំពុងប្រព្រឹត្ត លួចផលិត និងចែកចាយពេញទីក្រុងភ្នំពេញ និងទូទាំងខេត្ត។

ចំនួន២ទីតាំងរួមមាន៖
ទីតាំងទី១ នៅចំណុចផ្ទះលេខ២៣ ផ្លូវ១២៥ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ដោយដកហូតប៊ីចេងចំនួន៥៣បេ ស្មើនឹង១.៦៣៦៤kgs,ប៊ីចេង មិនទាន់វេចខ្ចប់ ចំនួន៧៦បេ ស្មើនឹង១.៨៩៨kgs, សំបកវេចខ្ចប់ទំងន់៩៩kgs, ម៉ាស៊ីនអ៊ុតមាត់ថង់១គ្រឿង និងម៉ាស៊ីនវេចខ្ចប់១គ្រឿង។

ទីតាំងទី២ នៅចំណុចផ្ទះ១៤បេ ផ្លូវ១៤១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ដកហូតប៊ីចេងក្លែងក្លាយចំនួន៨០០ កញ្ចប់តូច ស្មើនឹង២៧៥ kgs និងសំបកខ្ចប់មួយចំនួនទៀត។

ចំពោះវត្ថុតាងទាំងអស់ខាងលើ ដកហូតយកមករក្សាទុកនៅ នាយកដ្ឋាននគរបាលប្រឆំាងបទល្មើសសេដ្ឋកិច្ច និងបាននាំម្ចាស់ទីតាំងទាំង២នាក់ មកនាយកដ្ឋាន ដើម្បីបន្តនីតិវិធីច្បាប់៕

មតិយោបល់