ព័ត៌មានជាតិ

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខចុះធ្វើការបិទហាងខារ៉ាអូខេ មួយកន្លែង និងឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន២៦នាក់

កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខចុះធ្វើការបិទហាងខារ៉ាអូខេ មួយកន្លែង យីហោ ហ្គោល នៅតាមបណ្តោយផ្លូវ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ឃាត់ខ្លួនមនុស្សប្រុសស្រីចំនួន២៦នាក់ និងដកហូតបានម៉ូតូជាច្រើនគ្រឿង។

ប្រត្តិបត្តិការនេះធ្វើឡើង កាលពីវេលា ម៉ោង១២ យប់រំលងអធ្រាត្រឈានចូលព្រហស្បតិ៍ ថ្ងៃទី៨ ខែកក្កដា ឆ្នាំ ២០២១ ក្រោយពីបានទទួលព័ត៌មាន ថាទីតាំងនេះបើក ទទួលភ្ញៀវចូលច្រៀងលេងយ៉ាងសប្បាយដោយផ្គើននឹងសេចក្តីណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីចូលរួមបង្កាទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩។

មតិយោបល់