ព័ត៌មានសិល្បៈ និងកម្សាន្ត

តំបន់​ Nevada ក្លាយជារដ្ឋទី ៣៦ របស់អាមេរិកកាលពីខែតុលា ឆ្នាំ១៨៦៤

 

ប្រវត្តិសាស្ត្រ៖ នាថ្ងៃទី៣១ ខែតុលា​​ ឆ្នាំ១៨៦៤ រដ្ឋ​​​​​ Nevada​ បានក្លាយទៅជារដ្ឋទី៣៦ របស់សហរដ្ឋអាមេរិកជាផ្លូវការក្រោយត្រូវបានសមាជជាតិបោះឆ្នោតសម្រេចចិត្តភ្លាមៗបញ្ចូលឈ្មោះវាបន្ថែមទៅក្នុងរដ្ឋទាំង៣៥ទៀតរបស់ខ្លួន។

ប្រជាជនរស់នៅក្នុងរដ្ឋមួយនេះកាលពីគ្រានោះមានតែចំនួនប្រហែលជា ៤ម៉ឺននាក់ ប៉ុណ្ណោះបើទោះបីជាការចំនួនកំណត់ជាក់ស្តែងដើម្បីអាចក្លាយទៅជារដ្ឋផ្លូវការរបស់អាមេរិកត្រូវមានយ៉ាងហោចណាស់ក៏៦ម៉ឺននាក់ក្តី។នាឆ្នាំ១៨៥៩ តំបន់​ Nevada ត្រូវបានគេទទួលស្គាល់ថាជាទីកន្លែងដែលសំបូរទៅដល់ធនធាតិធម្មជាតិមានតម្លៃដ៏ច្រើនជាក់ស្តែងនៅក្នុង ទីក្រុង Virginia ប៉ុណ្ណោះគឺជាទីក្រុងដែលមានសំបូរទៅដោយរ៉ែមាសច្រើនបំផុតក្នុងចំណោមតំបន់នានានៅភាគខាងលិចប្រទេសផងដែរ។

ហើយអ្វីដែលគេជឿជាក់ថាជាមូលហេតុសំខាន់ដែលនាំឲ្យមានការបោះឆ្នោតសម្រេចដាក់ឈ្មោះ រដ្ឋNevada ជារដ្ឋទី៣៦ របស់អាមេរិកភ្លាមៗ នោះគឺដោយសាររដ្ឋាភិបាលអាមេរិកគ្រានោះយល់ថាសម្លេងនៃពលរដ្ឋនៅក្នុងរដ្ឋនេះទាំងមូលគឺជាអ្នកគាំទ្រលោកប្រធានាធិបតីអាមេរិក លោក Abraham Lincoln និងការបោះឆ្នោតអាណត្តិថ្មីរបស់លោកផងដែរ៕

 

 

 

មតិយោបល់