ចាប់ពីថ្ងៃសុក្រ ទី៩ កក្កដាទៅ ប្រជាជនចំនួនប្រមាណ ៩ លាននាក់ដែលរស់នៅក្នុងទីក្រុងហូជីមិញនឹងត្រូវអាជ្ញាធរតម្រូវឲ្យស្នាក់នៅតែក្នុងផ្ទះរយៈពេលពីរសប្តាហ៍។ បទបញ្ជានេះធ្លាក់មក ក្រោយពីអាជ្ញាធរវៀតណាមបានកត់ត្រាតួលេខឆ្លងកូវីដចំនួន ៨ ០០០ ករណីនៅហូជីមិញក្នុងអំឡុងពេលរងគ្រោះពីរលកឆ្លងកូវីដចុងក្រោយនេះ។
មុនពេលការផ្ទុះឡើងរលកចម្លងកូវីដថ្មីដែលបានចាប់ផ្តើមនៅចុងខែមេសា ករណីឆ្លងកូវីដមានតិចជាង ៣ ០០០ ករណីប៉ុណ្ណោះត្រូវបានគេកត់ត្រានៅទូទាំងប្រទេសវៀតណាមទាំងមូល។ ទីក្រុងហូជីមិញ បានលេចចេញជាចំណុចកណ្តាលនៃរលកកូវីដថ្មីនេះ។
អភិបាលក្រុងហូជីមិញ លោកង្វៀន ថាញ់ហ្វុង បាននិយាយនៅថ្ងៃពុធ ទី៧ កក្កដាថា ទីក្រុងនេះ កំពុងប្រឈមនឹងបញ្ហាក្នុងការគ្រប់គ្រងជំងឺរាតត្បាតកូវីដ។ ហេតុដូចនេះ ដើម្បីកំចាត់ខ្សែចម្លងឲ្យបានឆាប់រហ័ស អាជ្ញាធរចាំបាច់ត្រូវអនុវត្តវិធានការតឹងរ៉ឹងជាងមុន។
ក្នុងអំឡុងពេលបិទខ្ទប់ អ្នកក្រុងហូជីមិញ នឹងត្រូវអនុញ្ញាតឲ្យចាកចេញពីផ្ទះតែក្នុងករណីចាំទិញដូចជា ទិញអាហារ ឬថ្នាំសង្កូវប៉ុណ្ណោះ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ន VNExpress។
យ៉ាងហោចណាស់មានទីក្រុងចំនួន ១០ បានផ្អាកជើងហោះហើររបស់ពួកគេជាមួយទីក្រុងហូជីមិញដែលគេស្គាល់ឈ្មោះផ្លូវកាថាសាយហ្គន (Saigon)។ នៅថ្ងៃពុធ ៧ កក្កដាជាថ្ងៃដែលអភិបាលក្រុងហូជីមិញ ប្រកាសបិទខ្ទប់ក្រុង គេសង្កេតឃើញ ប្រជាជនវៀតណាម ភ័យស្លន់ស្លោ សម្រុកចេញទៅទិញទំនិញស្បៀងអាហារបម្រុងទុក ខណៈផ្សារលក់ដុំធំៗចំនួន៣ ត្រូវបានបិទទ្វារ។
គួររំឭកថា វៀតណាម ធ្លាប់ត្រូវបានគេទទួលស្គាល់ថាជាប្រទេសគំរូមួយ ក្នុងការចាត់វិធានការទប់ស្កាត់កូវីដ តាមរយៈការពិនិត្យតាមដាន និងការចាត់ឲ្យធ្វើចត្តាឡីស័កយ៉ាងម៉ត់ចត់។ ប៉ុន្តែ វៀតណាមជួបការខ្វះខាតវ៉ាក់សាំងបង្ការកូវីដ ហើយយុទ្ធនាការចាក់ថ្នាំបង្ការ ក៏យឺតយ៉ាវដែរ។
មានប្រជាជនសរុបជិត ១០០ លាននាក់ វៀតណាម បានបញ្ចេញវ៉ាក់សាំងប្រមាណ ៤ លានដូសប៉ុណ្ណោះ ម្រាប់ចាក់ជូនប្រជាជន។ រដ្ឋាភិបាលវៀតណាម មានគោលបំណងបង្កើតឲ្យមានភាពសាំរួមនៅចុងឆ្នាំនេះ ឬដើមឆ្នាំ ២០២២។ ខណៈកំពុងព្យាយាមផលិតវ៉ាក់សាំងប្រឆាំងកូវីដដោយខ្លួនឯងផ្ទាល់ វៀតណាមក៏បានបញ្ជាទិញផងដែរនូវថ្នាំវ៉ាក់សាំងរាប់លានដូសពីបរទេស៕
មតិយោបល់