ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

គោតឿ ដែលតូចបំផុតលើពិភពលោក មានកម្ពស់ឈរត្រឹមតែ៥១សង់ទីម៉ែត្រ ទទួលការចាប់អារម្មណ៍ខ្លាំង

 

(បរទេស)៖ គោញីមួយក្បាល មានឈ្មោះថា Rani មកពីកសិដ្ឋានមួយក្បែរទីក្រុង Dhakaនៃប្រទេសបង់ក្លាដែស និងត្រូវបានគេចាត់ទុកថា ជាគោដែលតូចបំផុតនៅលើពិភពលោក កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកលេងបណ្តាញសង្គម។

យោងតាមសម្ដីរបស់លោក Sufian ជាម្ចាស់កសិដ្ឋាន បានឲ្យដឹងថា វាពិតជាតូចមែនទែន និងមិនអាចឡើងទម្ងន់លើសពី៨០គីឡូក្រាមឡើយ ដែលអាចឡើងបានប្រហែល៣០គីឡូក្រាមប៉ុណ្ណោះ។ តែវាមានសុខភាពល្អណាស់ ដោយមិនមានបញ្ហាអ្វីទេ និងអាចរត់លឿនជាងពួកទន្សាយផងដែរ។ គោតឿមួយក្បាលនេះ មានអាយុ២៣ខែ និងកម្ពស់ឈរត្រឹមតែ៥១សង់ទីម៉ែត្រប៉ុណ្ណោះ ហើយវាតូចជាងកូនគោដទៃ ដែលទើបនឹងកើតទៅទៀត។

យ៉ាងណាមិញ ដើម្បីចៀសវាងរកវាមិនឃើញ ដោយសារតែតូចពេក ខាងកសិដ្ឋានក៏បានពាក់កណ្ដឹងជាប់នឹង.ករបស់វា ហើយខាងកសិដ្ឋានគ្មានគម្រោង នឹងសម្លាប់វាទេ។ បន្ថែមពីនេះទៀត កំណត់ត្រាពិភពលោកហ្គីនណេស នឹងធ្វើដំណើរទៅកាន់កសិដ្ឋានខាងលើ ដើម្បីពិនិត្យថា គោ Rani នឹងអាចជាប់កំណត់ត្រា ឬយ៉ាងណាផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

មតិយោបល់