ព័ត៌មានជាតិ

ប្រតិបត្តិការលើគ្រែ កាន់តែរោលរាលអស្ចារ្យ បើចេះតិចនិកទាំងនេះ

 

ដើម្បីជួយប្រតិបត្តិការលើគ្រែកាន់តែរោលរាល អស្ចារ្យ ជួយស្រីៗមានអារម្មណ៍ល្អដូចយើងខាងប្រុស ត្រូវចេះវិធីសាស្ត្រខាងក្រោម នេះសិន មុនពេលចាប់ផ្តើមបើកឆាកប្រយុទ្ធ។

១៖ និយាយពិភាក្សាគ្នាពេលគេង
ក្រោយរួមរស់នៅជាមួយគ្នារាប់ឆ្នាំ បើនិយាយគ្នាចំៗរឿងលើគ្រែ នឹងមានភាពងាយស្រួលច្រើនជា ជាងការប្រើកាយវិការផ្សេងៗ ដើម្បី បង្ហាញពីអ្វីយើងទាំងសងខាងចង់បាន អំឡុងពេលបើកឆាកប្រយុទ្ធ។ ពេទ្យឯកទេស ផ្លូវភេទអាមេរិក វេជ្ជបណ្ឌិត Williams Lucena ណែនាំថាគ្នាយើងមិនត្រូវអៀនខ្មាសច្រើនទេ ត្រូវនិយាយឲ្យចំៗ ប្រាប់ពីអ្វីយើងចង់បាន។ អាចសួរគ្នាទៅវិញទៅមក ដូចជា «អូនចូល ចិត្តឲ្យបងធ្វើម៉េច?» ឬនិយាយតាមបែប យើងធ្លាប់និយាយទៅកាន់គ្នាក៏បាន។

 

២៖ បរិភោគអាហារល្អសម្រាប់សុខភាព
បើស្ដាប់ទៅមិនដូចជា តិចនិចល្អសម្រាប់រួមភេទទេ ប៉ុន្តែញ៉ាំអាហារមានថាមពលគ្រប់គ្រាន់ ជួយចំណង់ផ្លូវភេទយើងបានដូចគ្នា។ នេះ បើយោងតាមការលើកឡើងរបស់អ្នកស្រី Debbie Mandel ជាអ្នកជំនាញបញ្ហាស្រ្តេស និងជាកវីនិពន្ធសៀវភៅ Addicted to Stress។ អាហារសុខភាពល្អ នឹងជួយដល់ចរន្ដឈាមរត់បានកាន់តែល្អអំឡុងពេលរួមភេទ។

 

៣៖ បង្កើតបរិយាកាសរីករាយ
ដៃគូទាំងពីរគួរសរសេរការ ស្រមើស្រមៃរឿងលើគ្រែរបស់យើងឲ្យបានប្រាំចំណុច លើក្រដាសប្រាំសន្លឹកផ្សេងពីគ្នា។ បន្ទាប់មកបបួល គ្នាទៅញ៉ាំអាហារពេលល្ងាច និងរើសយកកន្លែងអាចអង្គុយតែពីរនាក់។ អំឡុងពេលញ៉ាំអាហារនិង ក្រេបរសជាតិស្រានិយាយគ្នាយើង យកក្រដាស់ទាំងអស់ចេញសរសេរចម្លើយ៣ដូចជា «Yes» ឬ «ចាំមានពេលសាកមើល» ឬ «មិនចូលចិត្ត» ហើយឲ្យដៃគូសងខាងគូស លើចម្លើយណាមួយ។ មានន័យថាយើងអាចបញ្ចេញអារម្មណ៍យើងចង់ធ្វើទៅកាន់ដៃគូហើយ។

 

៤៖ កុំធ្វើអ្វីឲ្យហួសកំលាំង
ហាត់ប្រាណខ្លាំងហួសកម្រិតនឹងធ្វើឲ្យមានផល់ប៉ះពាល់ទៅវិញទេ។ យោងតាមការលើកឡើងពីជំនាញខាងចិត្ដសាស្រ្ដ ផ្នែកហាត់ ប្រាណលោក Pete McCall និងក្រុមប្រឹក្សាហាត់ប្រាណនៅ អាមេរិក (American Council on Exercise) ការហាត់ប្រាណច្រើន ពេកធ្វើឲ្យយើងមានអារម្មណ៍ហត់អស់កម្លាំងប៉ះពាល់ដល់ដំណេកក៏ដូចជាធ្វើឲ្យប៉ះពាល់ដល់ចំណង់ផ្លូវភេទយើងដូចគ្នា។ ក៏ជា មូលហេតុធ្វើឲ្យទំនាក់ទំនងយើង ទាំងសងខាង មិនសូវល្អផង ដែរ។

៥៖ រកឲ្យឃើញតំបន់ G-Spot របស់ខាងស្រី
ប្រើម្រាមដៃសង្កត់ លើតំបន់ G-spot ដូចយើងកំពុងផ្ដិតមេដៃលើជញ្ជាំងទ្វារមាស ហើយត្រូវផ្ដោតទៅរកតំបន់ខាងក្រៅរន្ធទ្វារមាស ប្រហែល៣សង់ទីម៉ែត្រនៅផ្នែកខាងលើ។ តើចង់ដឹងបន្ថែមអំពី ការភ្ញោចនៅត្រង់តំបន់សម្ងាត់ មនុស្សស្រីមួយនេះដែរទេ? អត្ថបទបន្ទាប់ ដំណឹង នឹងប្រាប់ប្រិយមិត្តអ្នកអាន អំពីតំបន់៦កន្លែងលើរាងកាយ ដាស់អារម្មណ៍រួមភេទកាន់តែស្រើបស្រាល។

ប្រភព៖ Everyday Health

មតិយោបល់