ព័ត៌មានជាតិ

ជនរងគ្រោះ ប្រុស-ស្រី ៤នាក់ រងរបួសដោយសារ ផ្ទុះកំប៉ុងហ្គាស

(កណ្ដាល)៖ ជនរងគ្រោះ ប្រុស-ស្រី ៤នាក់ រងរបួសដោយសារ ផ្ទុះកំប៉ុងហ្គាស ពេលកំពុងបញ្ជូនហ្គាសពីកំប៉ុងធំ មកកំប៉ុងតូច។ហេតុការណ៍ បានកើតឡើង កាលពីវេលាម៉ោង១១ និង៣០នាទី នាថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៦ ស្ថិតភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។

ជនរងគ្រោះទាំងអស់ មានចំនួន ០៤នាក់ រួមមាន ១-ឈ្មោះ ឈន់ ប៊ុនថា ភេទប្រុស អាយុ ៣១ឆ្នាំ មានស្រុុកកំណើតនៅភូមិល្វេ ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម សព្វថ្ងៃស្នាក់នៅតំបន់ខាងលើ មានមុខរបរ លក់ទូរស័ព្ទ និងបញ្ចូលហ្គាស (របួសធ្ងន់)។ទី២ ឈ្មោះ គុន្ធ ស្រីរស់ ភេទស្រី អាយុ ៤៣ឆ្នាំ ស្រុកកំណើត នៅភូមិស្វាយខត្តម ឃុំស្វាយជ្រុំ ស្រុុកមេសាង ខេត្ត ព្រៃវែង មុខរបរលក់ដូរ (របួសស្រាល)។ ទី៣ ឈ្មោះ លីម ហ៊ុជ ភេទស្រី អាយុ ៣៩ឆ្នាំ មានទីលំនៅ ភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល ខេត្កណ្តាល មុខរបរ លក់ដូរ (របួសស្រាល)។ និងទី៤ ឈ្មោះ សៅ ភេទប្រុស អាយុ ៤៨ឆ្នាំ មិនទាន់ស្គាល់អាស័យដ្ឋាន(អ្នកជិះម៉ូតូលក់ត្រីងៀត ចូលទៅជួយរងរបួសធ្ងន់។

សមត្ថកិច្ច បានបញ្ជាក់ឱ្យដឹងផងដែរថា សម្ភារះខូចខាតរួមមាន ទូរដាក់សម្លៀកបំពាក់០១ និងខោអាវ ទូរទស្សន៏ ១២អីង០១ កង្ហា០២ និងប៉ៅអីុ០១ និងសម្ភារះមួយចំនួនទៀត។

សមត្ថកិច្ចនគរបាល បានបន្តឱ្យដឹងទៀតថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានបញ្ចូលហ្គាស ពីធុងធំមកកំប៉ុងតូចៗ ចំនួន ០៤កំប៉ុង មិនបានដកក្បាលហ្គាស់ចេញ ហើយក៏បានផ្ទុះកំប៉ុងហ្គាសតែម្តង។ ហើយក្នុងពេលកើតហេតុនេះដែរ ប្រជាពលរដ្ឋ អ្នកជីតខាង បានយកបំពង់ពន្លត់អគ្គីភយ័ បាញ់អស់ចំនួន ០៧ធុង និងឡានទឺក បាញ់អស់ចំនួួន ០២គ្រឿង។ ចំណែកជនរងគ្រោះ បានយកទៅសង្រ្គោះនៅមន្ទីរពេទ្យ៕

Untitled

មតិយោបល់