ក្រុមបាល់ទាត់អ៉ីតាលី បានឈ្នះពានរង្វាន់ជើងឯកប្រចាំទ្វីបអឹរ៉ុប UEFA European Championship 2020 ជាលើក២ ជាប្រវត្តិសាស្រ្តនៅពេលយកឈ្នះគូប្រជែងអង់គ្លេសដោយបាល់ ១១ម៉ែត្រកាត់សេចក្តី ៣-២ នៅវគ្គផ្តាច់ព្រ័ត្រ
អ៊ីតាលីគ្រប់គ្រងបាល់ដល់ទៅ៦៥ភាគរយទោះបីជាអង់គ្លេសបាននាំមុខមុនតាំងតែពីនាទីទី ២ ក្តីដោយកីឡាករ
ខ្សែការពារ Luke Shaw។
បន្តប្រកួតរហូតដល់តង់ទី ២ នាទីទី ៦៧ ទើបអ៊ីតាលីតាមរកស្មើមកវិញដោយខ្សែការពារ Bonucci ហើយការប្រកួតក៏ត្រូវបានបន្ថែមម៉ោង១៥នាទីដល់ទៅ២ដងទាំងដែលគ្មានគ្រាប់បញ្ចូលទីគ្នាដដែល។
បាល់កាត់សេចក្តី ១១ម៉ែត្រ ត្រូវបានធ្វើឡើងប៉ុន្តែជាលទ្ធផលអ៊ីតាលីមិនបានធ្វើខកខានឱកាសមាសនេះទេហើយក្នុងនោះខ្សែប្រយុទ្ធ Rashford ម្នាក់ប៉ុណ្ណោះដែលជាអ្នកទាត់បាល់ ១១ម៉ែត្រ មិនចូលឲ្យអង់គ្លេសនិងបានធ្វើឲ្យអង់គ្លេសត្រឡប់មកផ្ទះវិញដោយគ្មានពានលើកនោះឡើយ។
មតិយោបល់