បរទេស៖ ទោះបីជាបានធ្លាក់ចេញពីព្រឹត្តិការណ៍នេះតាំងតែពីវគ្គ ១៦ក្រុមចុងក្រោយក្តីដោយសារស្នាដៃរបស់ប៊ែលហ្ស៊ិកតែកីឡាករ CR7 អាចរកបាន ៥គ្រាប់រួចទៅហើយដែលក្នុងនោះ ៣គ្រាប់ជាបាល់ ១១ម៉ែត្រនិង ២គ្រាប់ទៀតជាគ្រាប់បាល់រកបានក្នុងការប្រកួតប៉ះនឹងហុងគ្រីនិងអាល្លឺម៉ង់៕
ការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីយប់មិញរវាងក្រុមអ៊ីតាលីនិងអង់គ្លេសបានបញ្ចប់ទៅដោយមិនមានកីឡាករខ្សែប្រយុទ្ធណាម្នាក់ស៊ុតបញ្ចូលទីបន្ថែមឡើយក្រៅតែពី Luke Shaw និងកីឡាករ Bonucci ប៉ុណ្ណោះ។
ដូចនេះមានន័យថាកីឡាករខ្សែប្រយុទ្ធប៉ទុយហ្គាល់ CR7 បានក្លាយទៅជាកីឡាករដែលអាចលើកពានបន្ថែមមួយទៀតហើយក្នុងព្រឹត្តិការណ៍នេះគឺជាពានរង្វាន់ស្បែកជើងមាសដែលគាត់អាចស៊ុតបានចូល៥គ្រាប់ក្នុងការប្រកួតទាំង៤ប្រកួតកន្លងមករបស់ប៉ទុយហ្គាល់។
មតិយោបល់