បរទេស៖ កុងត្រាថ្មីសម្រាប់គ្រូបង្វឹកអង់គ្លេសលោក Gareth Southgate ហាក់ដូចជាកំពុងស្ថិតនៅក្នុងស្ថានភាពផ្លូវអារម្មណ៍នៅឡើយរវាងអ្នកគាំទ្រសហព័ន្ធបាល់ទាត់អង់គ្លេស
ព្រមទាំងគ្រូបង្វឹកផ្ទាល់ក្រោយពេលដែលបានខំប្រឹងប្រែងទៅដល់វគ្គផ្តាច់ព្រ័ត្រអ៊ឺរ៉ូឆ្នាំ២០២០ទៅហើយបែរជាបានបរាជ័យទៅវិញនោះ។
លោក Southgate ផ្ទាល់ខ្លួនបាននិយាយថាលោកពិតជាត្រូវការពេលវេលាបន្តិចដើម្បីពិនិត្យមើលនិងរំងាប់អារម្មណ៍ទៅវិញនៅក្រោយបរាជ័យទៅលើក្រុមអ៊ីតាលីក្នុង
ការប្រកួតផ្តាច់ព្រ័ត្រអ៊ឺរ៉ូកាលពីថ្ងៃម្សិលមិញនេះប៉ុន្តែលោកបញ្ជាក់ថាលោកពិតជាមានបំណងចង់ដឹកនាំក្រុមតោបីអង់គ្លេសដដែលនៅក្នុងពានរង្វាន់ពិភពលោកនៅកាតា
ឆ្នាំក្រោយនេះ។
កុងត្រារបស់គាត់នឹងអាចបញ្ចប់ទៅក្នុងអំឡុងពេលនៃការជម្រុះនិងការប្រកួតឆ្នាំក្រោយនេះដូច្នេះស្ថានភាពគឺកំពុងស្ថិតនៅក្នុងភាពមិនទាន់ច្បាស់លាស់១០០ភាគរយនោះនៅឡើយ
ទេទោះបីជាកន្លងមកអង់គ្លេសក្រោមការដឹកនាំរបស់គាត់បានទទួលបានកំណត់ត្រាថ្មីៗក្តី៕
មតិយោបល់