ព័ត៌មានជាតិ

មាសសុទ្ធមិនខ្លាចភ្លើង!! ការធ្វើតេស្តទឹកនោមក្នុងខ្លួនកងកម្លាំងនរគបាល ដើម្បីរកសារធាតុញៀនវគ្គទី០៣ នៅតែបន្ត

បាត់ដំបងៈ នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩នេះ បទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង បានបន្តអនុវត្តដល់វគ្គ ទី០៣ ហើយលើការធ្វើតេស្តទឹកនោមមន្រ្តីនគរបាលចំណុះ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីស្វែងរកសារធាតុញៀននៅក្នុងខ្លួន ដែលការអនុវត្តក្នុងវគ្គទី០១ និងវគ្គទី០២បានអនុវត្តរួចនាពេលកន្លងទៅ ។ ក្នុងសកម្មភាព ជាក់ស្តែងនេះ លោកឧត្តមសេនីយ៍ត្រី កុយ ហៀង ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀនបានដឹកនាំអនុវត្តផ្ទាល់លើការងារនេះ ដែលវគ្គបន្តនឹងអនវត្តទៅដល់គ្រប់អធិការដ្ឋាននគរបាលក្រុង ស្រុកព្រមទាំងវរសេនាតូចនគរបាលការពារព្រំដែនគោកហើយលទ្ធផលជាក់ស្តែង នឹងបានដឹងនៅក្រោយពេលបិទបញ្ចប់ការធ្វើតេស្ត ចំពោះកងកម្លាំងនគរបាលទូទាំងខេត្តបាត់ដំបងបានរួចរាល់។

សូមបញ្ជាក់ជូនថា ការអនុវត្តធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀននៅក្នុងខ្លួនដល់កងកម្លាំងនគរបាលនាពេលនេះគឺ ដើម្បីបង្ហាញនូវភាព ស្អាតស្អំរបស់កងកម្លាំងនគរបាលជាតិ ចំពោះបញ្ហាគ្រឿងញៀនដែលក្នុងនោះរួមទាំងការប្រើប្រាស់ផងដែរ ហើយក្នុងករណីរកឃើញថា កង កម្លាំងនគរបាលរូបណា មានពាក់ព័ន្ធក្នុងករណីខាងលើ មន្រ្តីនគបាលរូបនោះត្រូវទទួលខុសត្រូវចំពោះវិន័យលេខ០០៦ របស់ងកងកម្លាំងនគរបាលជាតិ ឬក្នុងករណីធ្ងន់ធ្ងរត្រូវទទួខុសត្រូវ ចំពោះមុខច្បាប់ដែលមានជាធរមាន៕

មតិយោបល់