កីឡាករខ្សែប្រយុទ្ធលេងឲ្យជម្រើសជាតិបានមួយគ្រា Danile Sturridge នៅសប្តាហ៍នេះត្រូវបានគេដឹងថាត្រូវបានក្លឹបដែលទើបនឹងឡើងមកលីគកំពូលអេស្បាញ Mallorca ផ្តល់ឱកាសក្នុងការធ្វើការងារជាមួយគ្នាហើយ។
កីឡាករវ័យ៣១ឆ្នាំរូបនេះត្រូវបានក្លឹបនៅតួកគីផ្តាច់កុងត្រាតាំងតែពីខែមិនាឆ្នាំ២០២០មកម្ល៉េះហើយមកដល់ពេលនេះមានរយៈពេល១៥ខែហើយដែលគាត់គ្មានឈ្មោះជាកីឡាកររបស់ក្លឹបណាមួយឡើយ។
អតីតកីឡាករខ្សែប្រយុទ្ធរបស់ហង្សក្រហម Liverpool រូបនេះត្រូវបានគេជឿជាក់ថាទទួលបានឱកាសវិលត្រឡប់ចូលលេងបាល់អាជីពឡើងវិញជាមួយនឹងក្លឹបទើបឡើងពីលីគក្រោមរបស់ La Liga គឺក្លឹប Mallorca ក្រោយពេលដែលកីឡាករបានបង្ហោះរូបថតជាច្រើនរបស់គាតនៅក្នុងទីលានហ្វឹកហាត់របស់ក្លឹបនេះរួចមក៕
មតិយោបល់