ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខេត្តព្រះសីហនុ ដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១

រដ្ឋបាលខេត្តព្រះសីហនុ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋខេត្តព្រះសីហនុ (ចាប់ពីអាយុ ១៨ឆ្នាំឡើងទៅ) ដែលមិនទាន់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដូសទី១ សូមប្រញាប់រួសរាន់ទៅចាក់វ៉ាក់សាំងនៅទីតាំងសាលាអនុវិទ្យាល័យ-បឋមសិក្សាតេជោសន កម្មករ ស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ (រៀងរាល់ម៉ោងធ្វើការ រូបទាំងថ្ងៃឈប់សម្រាក) ចាប់ពីថ្ងៃទី១៦ ខែកក្កដា ២០២១ និងត្រូវបិទបញ្ចប់ការចាក់វ៉ាក់សាំងនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ។

 

ក្នុងករណីបងប្អូនប្រជាពលរដ្ឋណាម្នាក់ខកខានមិនបានចាក់វ៉ាក់សាំងតាមការកំណត់នេះទេ រដ្ឋបាលខេត្តព្រះសីហនុមិនទទួលខុសត្រូវក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនទៀតឡើយ។

 

មតិយោបល់