ព័ត៌មានជាតិ

យុវជនម្នាក់និយាយទូរស័ព្ទគំរាមក្មេងស្រី រហូតនាងចេញពីផ្ទះមកជួបខ្លួន រួចអូសដៃចូលផ្ទះសំណាក់រំលោភបានសម្រេច ត្រូវសមត្ថកិច្ចឃាត់ខ្លួន

កណ្ដាល: នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង៧និង០០នាទីយប់ ជនរងគ្រោះឈ្មោះ ផ ស.ក ភេទស្រី អាយុ ១២ឆ្នាំ មុខរបរ សិស្ស មានទីលំនៅរាជធានីភ្នំពេញ កំពុងនៅផ្ទះរបស់ខ្លួន ស្រាប់តែជនសង្ស័យឈ្មោះ តេង វាសនា ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិអង្គរជ័យ ឃុំបន្ទាយដែក ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានខលទូរស័ព្ទដៃមកជនរងគ្រោះដោយបបួលថា ទៅខួបកំណើតរបស់ខ្លួន តែជនរងគ្រោះបានឆ្លើយថា មិនទៅទេ ព្រោះខ្លាចឪពុកម្តាយរករឿង ណាមួយយប់ទៀតផង រួចបិតទូរស័ព្ទ បានមួយសន្ទុះក្រោយមកជនសង្ស័យ នៅតែខលមកនិយាយបបួលជនរងគ្រោះដដែលៗជាច្រើនដង ដល់ម៉ោង ១២និង៣០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ ជនស្ស័យបានខលមកជនរងគ្រោះម្តងទៀត ហើយនិយាយគំរាមថា បើអូនឯងមិនមកជាមួយបងទេ អូនឯងនិងមានរឿងជាមួយបងហើយ ដោយភ័យខ្លាច ជនរងគ្រោះបានយល់ព្រម ហើយចេញពីផ្ទះមក ជួបជនសង្ស័យនៅផ្លូវចូលផ្ទះរបស់ខ្លួន ភ្លាមនោះជនសង្ស័យបានទាញដៃជនរងគ្រោះឡើងជិះម៉ូតូជាមួយ តែជនរងគ្រោះប្រកែកថា មិនទៅទេ ពេលនោះជនសង្ស័យបានចាប់អូសជនរងគ្រោះ ឲ្យឡើងជិះម៉ូតូជាមួយ ហើយជនរងគ្រោះឡើងជិះពីក្រោយ។

ពេលជិះម៉ូតូទៅដល់មុខផ្ទះសំណាក់យីហោ(ស្នាមញញឹមថ្មី)ជនសង្ស័យបានកាន់ដៃជនរងគ្រោះចូលក្នុងផ្ទះសំណាក់ ។
បន្ទាប់មកជនសង្ស័យបានទាញដៃជនរងគ្រោះ ដើរចូលទៅក្នុងផ្ទះសំណាក់បន្ទប់លេខ១០(ដប់) ជាន់ទី២(ពីរ) ភ្លាមនោះជនសង្ស័យរុញជនរងគ្រោះផ្ដួលទៅលើគ្រែពូក ហើយក៏ដោះសម្លៀកបំពាក់របស់ខ្លួនចេញអស់ បន្ទាប់មកក៏ធ្វើសកម្មភាពអោបថើប ជនរងគ្រោះ ពេលនោះជនរងគ្រោះបានខំរើបំរ៉ាស់ដែរ ក៏ត្រូវជនសង្ស័យទះកំផ្លៀងចំនួន៣(បី)កំផ្លៀង រួចក៏ធ្វើសកម្មភាពបន្តទៀត ដោយដោះសំលៀកបំពាក់ជនរងគ្រោះចេញអស់។
ក្រោយពីធ្វើសកម្មភាពចាប់រំលោភបានសម្រេចរួចជនសង្ស័យបានគំរាមឲ្យជនរងគ្រោះដេកនៅក្នុងបន្ទប់ផ្ទះសំណាក់ជាមួយខ្លួនរហូតដល់ភ្លឺ។
លុះដល់ម៉ោង ៥និង៤៥ នាទី ថ្ងៃទី៤ ខែតុលា ឆ្នាំ២០២១ ទើបជនរងគ្រោះបានខលទូរស័ព្ទ ទៅម្តាយមីងរបស់ខ្លួនឈ្មោះ មិច ភេទស្រី អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ សង្កាត់ ជាមួយគ្នាយកទៅផ្ទះវិញ ។ ពេលត្រឡប់ដល់ផ្ទះ ជនរងគ្រោះ បាននិយាយរៀបរាប់ប្រាប់ម្ដាយឈ្មោះ អ៊ុយ ស៊ីណាត ភេទស្រី អាយុ ៣៨ឆ្នាំពីដំណើររឿងទាំងអស់។

នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ០៧និង៣០នាទី ជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ ហើយកម្លាំងប៉ុស្តិ៍បានសហការមួយផ្នែកជំនាញនគរបាលយុត្តិធម៌ស្រុកកៀនស្វាយ ចុះទៅឃាត់ខ្លួនជនសង្ស័យ
បញ្ជូន មកកាន់អធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីសួរនាំនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ តេង វាសនា ភេទប្រុស បានឆ្លើយសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តអំពើ ចាប់រំលោភពិតមែន។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងកំពុងឃាត់ខ្លួនបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់