ព័ត៌មានជាតិ

តើ Facebook អាច​បង្កជាបញ្ហារដល់ជីវិតអាពាហ៍ពីពាហ៍របស់អ្នកបាន ដែររឺទេ?

 

Facebook គឺជាកំពូលមធ្យោបាយក្នុងការទំនាក់ទំនងជាមួយនឹងមិត្តភក្តិទាំងចាស់ និងថ្មី តែ ​តើបណ្តាញសង្គមអនឡាញ​មួយនេះកំពុងតែបំផ្លាញជីវិតអាពាហ៍ពិពាហ៍របស់អ្នកឬទេ?

យ៉ាងណាក៏ដោយ ចង់បន្ទោសថា ជាកំហុសរបស់ហ្វេសប៊ុគក៏មិនបានដែរ ព្រោះអ្វីដែលនាំហាយនភាពមករកសម្ព័ន្ធភាព

គ្រួសារនោះ គឺការដែលគូស្វាមី ភរិយាទាំងឡាយនោះប្រើប្រាស់បណ្តាញសង្គមអនឡាញនេះបែបខុសៗ ទើបស្ថិតិនៃការលែង​លះនៅ​ក្នុង​ប្រទេស អាមេ​រិកមានដល់ទៅ ១ ភាគ ៥ មានមូលហេតុបណ្តាលមកពីការលេងហ្វេសប៊ុគនេះ ។ ខាងក្រោមនេះ គឺជា រឿងល្បីៗ​​ ៦​យ៉ាងដែលគូស្វាមី-ភរិយាអាចបំផ្លាញជីវិតអាពាហ៍ពិពាហ៍របស់ខ្លួនបានដោយសារតែហ្វេសប៊ុគ…។

១ . ភ្លើងស្នេហ៍ចាស់ : ការស្វែងរកគូសង្សារចាស់ឃើញតាមរយៈហ្វេសប៊ុគ គឺជារឿងងាយខ្លាំងណាស់ ប្រៀបដូចជាការ

បង្កាត់ភ្លើងស្នេហ៍ចាស់ឱ្យឆេះឡើងវិញ និងអាចនាំឆ្ពោះទៅរកកាផឹតក្បត់បាន ។

២ . បណ្តោយឱ្យហ្វេសប៊ុគគ្របតណ្តប់គ្រប់វិនាទីក្នុងមួយថ្ងៃៗ : ហ្វេសប៊ុគនៅឆ្ងាយពីយើងតែប៉ុន្មានឃ្លិកប៉ុណ្ណោះ អាការ

ញៀនហ្វេសប៊ុគអាចនឹងកើតឡើងបាន ដោយហេតុនេះឯងទើបនាំឱ្យកើតមានការល្អក់កករនៅក្នុងចិត្តកើតឡើង នៅពេលដែលអ្នក​​លេងចាប់ផ្តើមប្រៀបធាបព័ត៌មានថ្មីៗដ៏គួរឱ្យរំភើបរបស់អ្នកដទៃ ជាមួយនឹងជីវិតច្រំដែលៗរបស់ខ្លួនឯង ។

៣ . ត្អូញត្អែររឿងផ្ទាល់ខ្លួនប្រាប់អ្នកដទៃក្នុងហ្វេសប៊ុគ : ការប្រើប្រាស់ហ្វេសប៊ុគប្រកូកប្រកាសពីបញ្ហាជីវិតអាពាហ៍ពិពាហ៍

ព័ត៌មានផ្ទាល់ខ្លួន ឬត្អូញត្អែរពីរឿងប្តី ប្រពន្ធជាសាធារណៈនោះ នឹងរឹតតែសាងនូវក្តីរំខាន រ៉ៅឆាន និងមានតែធ្វើឱ្យសម្ព័ន្ធភាពជីវិតគូ​របស់អ្នកកាន់តែ”ស្មុគ្រស្មាញ”ខ្លាំងជាងមុនទៅទៀត ។

៤ . ទាក់ទង(ញ៉ែ)លេងតាមផូស្តសាធារណៈ : រូបថត និងប្រវត្តិ ការបញ្ចេញគំនឹតយោបល់ក៏ជាផ្នែកមួយនៃវប្បធម៌ហ្វេស

ប៊ុគដែរ តែសុំឱ្យប្រយ័ត្នចំពោះអ្វីដែលអ្នកផូស្តនោះផង ។ ការមិនផូស្តពាក្យពេចន័ដែលមិនសមរម្យគឺជាសុជីវធម៌មួយដែរ ហើយការ

មិនទៅលូកលាន់នឹងរឿងអ្នកដទៃក្រៅពីគូជីវិតរបស់ខ្លួនគឺជាផ្នែកមួយនៃការរក្សាពាក្យសន្យានៅក្នុងជីវិតអាពាហ៍ពិពាហ៍ទៀតផង ។

៥ . ធ្វើជាមិត្តភ័ក្តិនឹងអ្នកដែលអាចនឹងបំផ្លាញជីវិតអាពាហ៍ពិពាហ៍របស់អ្នក : នៅលើអេក្រង់ចូលទៅរកប្រព័ន្ធការប្រើប្រាស់

របស់ហ្វេសប៊ុគមានតួអក្សសរសេរថា “ភ្ជាប់បានគ្រប់ទីកន្លែង គ្រប់ពេលវេលា” តែ បើមនុស្សដែលអ្នកតភ្ជាប់ជាមួយនោះហុចនូវផល

 

អវិជ្ជមានចំពោះជីវិតអាពាហ៍ពិពាហ៍របស់អ្នកផងនោះ ស្ថានការណ៍នឹងរឹតតែអាក្រក់ឡើងទៅទៀត នេះរួមទាំងមិត្តភ័ក្តិដែលចូលចិត្ត

ញ៉ែលេង ក្រុមគ្រួសាររបស់គូសា្វមីភរិយា និងមិត្តភ័ក្តិដែលចូលចិត្តចេះដឹងរឿងរបស់អ្នកដទៃផង ។

៦ . មិនព្រមនិយាយប្រាប់ឱ្យគូជីវិតរបស់ខ្លួនបានដឹងថា ធ្វើអ្វីនៅក្នុងហ្វេសប៊ុគខ្លះ : ការមិនព្រមនិយាយពីហ្វេសប៊ុគសោះ

គឺជារឿងមួយដែលបញ្ជាក់ថា ដៃគូរបស់អ្នកអាចកំពុងព្យាយាមលាក់បាំងអ្វីម្យ៉ាង រឿងនេះអាចបង្កឱ្យកើតការលែងជឿចិត្តគ្នា ដែល​អាចនិយាយបានថា ជារឿងមួយដែលអាក្រក់បំផុតចំពោះជីវិតអាពាហ៍ពិពាហ៍ ។

ហ្វេសប៊ុគ គឺជាមធ្យោបាយទាក់ទងអនឡាញចម្បងគេ និងជាផ្នែកមួយរបស់ជីវិតប្រចាំថ្ងៃរបស់មនុស្សភាគច្រើន ដូច្នេះអ្នក

គួរតែនិយាយប្រាប់គូជីវិតរបស់អ្នកថា អ្នកមានមិត្តភ័ក្តិតាមហ្វេសប៊ុគជាមួយអ្នកណាខ្លះ ប្រាប់ផាសស្វើដរបស់អ្នកឱ្យស្វាមី ឬភរិយា​អ្នក​បានដឹង និយាយគ្នាពីកំរឹតក្នុងការលេងហ្វេសប៊ុគរបស់អ្នកទាំងពីរ ព្រមទាំងបញ្ជាក់ពីភាពជឿទុកចិត្តគ្នាទៅវិញទៅមកផង ៕

 

 

 

មតិយោបល់