បរទេស៖ ទីបំផុតក្លឹបយក្សអេស្បាញ Real Madrid បានសារភាពហើយថាក្លឹបនិងកីឡាករខ្សែការពារបារាំង Varane គឹនឹងមិនអាចបន្តកុងត្រាជាមួយគ្នាបន្ថែមទៀតនោះទេខណៈដែលបច្ចុប្បន្នក៏មានលេចឬព័ត៌មានថាកីឡាករខ្សែការពាររូបនេះនឹងអាចផ្ទេរទៅលេងនៅអង់គ្លេសផងដែរ។
Real Madrid ត្រូវបានគេដឹងថាបានធ្វើការព្យាយាមបន្តកុងត្រាថ្មីជាមួយនឹង Rapahel Varane តែម្តងប៉ុណ្ណោះហើយក្លឹបក៏បានទទួលស្គាល់ថាកីឡាកររូបនេះពិតជាចង់ចាកចេញមែនហើយកំពុងរងចាំសំណើរពីក្លឹបបិសាចក្រហម Man UTD ជាពិសេស។
ប្រសិនបើមិនទាន់មានអ្វីប្រែប្រួលនោះទេកីឡាករដែលមានកុងត្រារហូតទៅដល់រដូវក្តៅឆ្នាំ២០២២រូបនេះនឹងអាចវិលត្រឡប់មកធ្វើការហ្វឹកហាត់ជាមួយនឹងឈុតធំវិញនៅថ្ងៃទី២៣ខែកក្កដាខាងមុខនេះហើយ៕
មតិយោបល់