ចំនួនអ្នកប្រើប្រាស់អ៊ីនធើណែតនៅក្នុងប្រទេសថៃបានកើនឡើងដល់ ៣៥លាននាក់នៅក្នុងឆ្នាំនេះ ដោយស្មើនឹងពាក់កណ្ដាលនៃប្រជាជនសរុប។ នេះបើយោងតាមមន្ត្រី ICT ថៃបានឲ្យដឹង។
សារព័ត៌មានបាងកកប៉ុស្តិ៍ បានចុះផ្សាយនៅថ្ងៃទី០៧ខែតុលា ឆ្នាំ ២០១៣ ថា ចំនួនអ្នកប្រើអ៊ីនធើណែតនៅក្នុងប្រទេសថៃបានកើនឡើងពី ២៦,៥លាននាក់ ស្មើនឹង ៣៧,៩ភាគរយនៃប្រជាជនសរុប។
មូលហេតុដែលជំរុញឲ្យចំនួនអ្នកប្រើអ៊ីនធើណែតនៅក្នុងប្រទេសថៃកើនឡើង ដោយសារតែប្រព័ន្ធ 3G នៅក្នុងប្រទេសថៃមានដំណើរការល្អ និងបូករួមទាំងស្មាតហ្វូនមួយចំនួនមានតម្លៃទាប ព្រមទាំងមានការផ្ដល់ជួនសេវាកម្មអ៊ីនធើណែត WiFi ឥតគិតថ្លៃនៅតាមកន្លែងសាធារណៈ។
គួរបញ្ជាក់ផងដែរថា នៅក្នុងប្រទេសថៃ មានជាង ៣០.០០០កន្លែងបានផ្ដល់សេវាកម្មអ៊ីនធើណែតឥតគិតថ្លៃ ដែលជាហេតុធ្វើឲ្យចំនួនអ្នកប្រើប្រាស់កើនឡើង៕
ព័ត៌មានជាតិ
មតិយោបល់