នាយកដ្ឋានព័ត៌មានវិទ្យា៖ កន្លងមកមានបងប្អូនប្រជាពលរដ្ឋមួយចំនួនបានសាកសួរអំពី ទំព័រហ្វេសប៊ុកផេក ផ្តល់ប្រាក់កម្ចីអនឡាញខុសច្បាប់មួយចំនួន ដែលផ្តល់ប្រាក់កម្ចីងាយស្រួល ឆាប់រហ័ស ដោយគ្រាន់តែផ្តល់នូវព័ត៌មានបុគ្គល តួរយ៉ាងថតរូបភាពអត្តសញ្ញាណប័ណ្ណ ឬ/និងផ្តល់លេខទូរស័ព្ទ។ល។)។
ក្រុមការងារសូមធ្វើការចែករំលែកនូវហានិភ័យមួយចំនួន ដែលអ្នកអាចនឹងទទួលរងគ្រោះពីកម្ចីអនឡាញខុសច្បាប់ ដូចខាងក្រោម៖
១- ជនខិលខូចអាចនឹងប្រើប្រាស់ព័ត៌មានអត្តសញ្ញាណប័ណ្ណ ដើម្បីធ្វើការលួចចូលគណនីអ៊ីនធឺណិតរបស់អ្នក (តាមរយៈស្នើសុំផ្លាស់ប្តូរលេខសម្ងាត់)
២- ជនខិលខូចអាចប្រើប្រាស់លេខទូរស័ព្ទក្នុងការផ្លាស់ប្តូរលេខសម្ងាត់ និងបញ្ឆោតអ្នកដើម្បីទទួលបានលេខកូដ (PIN) និងធ្វើការគ្រប់គ្រងគណនីអ៊ីនធឺណិតរបស់អ្នក..
ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា
មតិយោបល់