“ឈាម” ជាវត្ថុរាវ ប្រកបដោយទឹកឈាម គ្រាប់ឈាម កោសិកាគ្រាប់ឈាមក្រហម កោសិកាគ្រាប់ឈាមស។ រាងកាយរបស់យើងនឹងមានឈាមនៅខាងក្នុងប្រមាណជា 5លិត្រ បើធៀបនឹងទម្ងន់ខ្លួនក៏ស្មើនឹង 7 – 8%នៃទម្ងន់ខ្លួន។ បេះដូងជាអវយវៈដែលសំខាន់បំផុតក្នុងប្រព័ន្ធហូរវិលរបស់ឈាម មានតួនាទីបឺតបាញ់ឈាមទៅចិញ្ចឹមរាងកាយរបស់យើង ដូច្នេះឃើញទេថា បេះដូងរបស់យើងទទួលមុខនាទីសំខាន់ និងធ្វើការធ្ងន់ក្នុងការបញ្ជូនឈាមទៅឱ្យរាងកាយ ទាំងយប់ ទាំងថ្ងៃ ជាប់រហូត 24ម៉ោង មិនបានឈប់សម្រាកឡើយ ដូច្នេះការប្រណិប័តន៍ដ៏ល្អជាមួយបេះដូងរបស់យើងក៏គឺ ការបានគេងលក់សម្រាកយ៉ាងគ្រប់គ្រាន់ ព្រោះពេលដែលយើងគេងលក់ បេះដូងនឹងធ្វើការក្នុងចង្វាក់ដែលធូរស្រាល តែមិនបានឈប់ដើរទេ(បេះដូងឈប់ដើរ = ស្លាប់)គួរឱ្យអាណិតណាស់…។
ប្រព័ន្ធឈាមរត់នឹងមានតួនាទីនាំយកសារធាតុផ្សេងៗបញ្ជូនទៅទូទាំងរាងកាយ ដូចជាសារធាតុអាហារ ហ្គាសផ្សេងៗ សារធាតុរ៉ែ អ័រម៉ូន និងទទួលយកវត្ថុកាកសំណល់បញ្ជូនចេញពីរាងកាយដោយការដឹកជញ្ជូនទៅតាមសរសៃឈាម។ នៅក្នុងឈាមនឹងប្រកបទៅដោយវត្ថុរាវដែលហៅថា “ផ្លាស្មា” មានតួនាទីដឹកជញ្ជូនសារធាតុរ៉ែ អ័រម៉ូន អង់ទីគ័រ សារធាតុអាហារផ្សេងៗទៅក្នុងកោសិកាផ្សេងៗរបស់រាងកាយ និងទទួលយកវត្ថុសំណល់ពីកោសិកាហូរត្រឡប់ទៅតាមបំពង់ទឹករងៃ។ ចំណែកឈាមដែលជាវត្ថុរឹង គេហៅថាកម្ទេចឈាម គ្រប់ពេលដែលកើតមានរបួស កម្ទេចឈាមក៏នឹងបញ្ចេញសារធាតុគីមីឈ្មោះ ហ្វ៉ៃប្រ៊ីន ចេញមកបំពេញតួនាទីជួយធ្វើឱ្យឈាមបង្កកខ្លួននៅត្រង់មុខរបួសដើម្បីទប់ឱ្យឈាមឈប់ហូរចេញ។
ឥឡូវនាំគ្នាមកថែបំប៉នឈាមរបស់យើងវិញប្រសើរជាង
– សារធាតុដែក៖ ចាំបាច់សម្រាប់ការផលិត ហេម៉ូហ្គោប៊ីន(គ្រាប់ឈាមក្រហម)ដែលជាផ្នែកផ្គុំសំខាន់របស់គ្រាប់ឈាមក្រហម ជាអ្នកដឹកនាំអុកស៊ីហ្ស៊ែនទៅចិញ្ចឹមអវយវៈ និងសាច់ជាលិកាទូទាំងរាងកាយ។ សារធាតុដែកមាននៅក្នុង បន្លែស្លឹកផ្ទី សណ្ដែកកួរ ផ្សិតចំបើង ស្លិកជីរ និងស្លឹកម្រះព្រៅ។ល។
– ហ្វូលេត៖ សំខាន់សម្រាប់ការផលិតកោសិកាគ្រាប់ឈាមក្រហម។ ហ្វូលេតមាននៅក្នុង មើមទំពាំងបារាំង ផ្កាគូឆាយ ស្លឹកបាស ស្ពៃក្ដោប គ្រាប់សណ្ដែកស្ងួត និងក្រុច។
– វីតាមីន C ៖ ជួយឱ្យរាងកាយបឺតជ្រាបយកហ្វូលេត និងសារធាតុដែកពីបន្លែផ្លែឈើបានល្អ។ វីតាមីនជូរៗមួយនេះនឹងមាននៅក្នុង ផ្លែត្របែក ក្រូចឆ្មារ កន្ទួតព្រៃ ស្ត្រប៊ើរី និងក៏មាននៅក្នុងបន្លែពណ៌បៃតងដែលយកមកចម្អិនជាម្ហូបអាហារយ៉ាងឆ្ងាញ់ដែរគឺ ប្រូខូលី៕
មតិយោបល់