ដើម្បីអបអរក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគឿងញៀន ថ្ងៃទី២៦មិថុនា ឆ្នាំ២០២១ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត នៅថ្ងៃទី១៩កក្កដានេះ បានរៀបចំពិធីដុតបំផ្លាញគ្រឿងញៀន បន្ទាប់ពីរឹបអូសបានពីក្រុមឧក្រិដ្ឋជន។
ពិធីនេះប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ជួន សុវណ្ណ អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មន្រ្តីជាន់ខ្ពស់អង្គភាពផ្សេងៗ និងតំណាងស្ថានទូតប្រចាំកម្ពុជាមួយចំនួនទៀតផងដែរ។
របាយការណ៍អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបានបញ្ជាក់ថា គ្រឿងញៀនដែលត្រូវដុតបំផ្លាញនោះរួមមាន៖ ហេរ៉ូអ៉ីន ២៩១គីឡូក្រាម, អឹមដេអឹមអា (ថ្នាំគ្រវី) ៥គីឡូក្រាម, កញ្ឆា ៨គីឡូក្រាម, កាទីណូន ១០គីឡូក្រាម, មេតំហ្វេតាមីន ៦២៦គីឡូក្រាម, កេតាមីន ៤១គីឡូក្រាម, នីមេតាហ្សេប៉ាម ១៣គីឡូក្រាម, សារធាតុគីមីផ្សំ ២.៥គីឡូក្រាម, សារធាតុគីមី ៨១២គីឡូក្រាម សរុបគ្រឿងញៀនដែលសម្រេចឲ្យបំផ្លាញចំនួន៧តោន៥៥១គីឡូក្រាម៕
មតិយោបល់