ក្រសួងការពារជាតិអាហ្វហ្គានីស្ថានបាននិយាយថា យ៉ាងហោចណាស់ក្រុមសកម្មប្រយុទ្ធតាលីបង់ ៥៣ នាក់ត្រូវបានសម្លាប់ និង ៣៨នាក់ផ្សេងទៀតបានរងរបួសនៅក្នុង ការវាយប្រហារតាមអាកាស និងការប្រយុទ្ធគ្នាជាច្រើននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
នៅក្នុងខេត្ត Kapisa ភាគខាងកើត ក្រុមសកម្មប្រយុទ្ធ ១៨នាក់ត្រូវបានសម្លាប់ និង ២៤នាក់រងរបួសបន្ទាប់ពីកងទ័ពអាកាសអាហ្វហ្គានីស្ថាន បានធ្វើការវាយប្រហារតាមអា កាស ដើម្បីគាំទ្រកម្លាំងការពារជាតិ និងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន នៅជាយក្រុង Tagab និងសង្កាត់ Nijrab នៅក្បែរនោះ។
មតិយោបល់