ភ្នំពេញៈ សេចក្ដីជូនដំណឹងពីអគ្គិសនីកម្ពុជា បានឲ្យដឹងនៅព្រឹកថ្ងៃទី១៦ ខែឧសភានេះថា កាលពីវេលាម៉ោង២យប់ មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៤ ដែលធ្វើឲ្យដាច់ចរន្តអគ្គិសនីតំបន់មួយចំនួន ដូចជា នៅតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ព្រែកហូរ ដល់ក្រុងតាខ្មៅ ខេត្តកណ្ដាល។
អគ្គិសនីកម្ពុជា ជូនដំណឹងយ៉ាងដូច្នេះថា “នៅថ្ងៃទី16 ខែឧសភា ឆ្នាំ2016 នៅវេលាម៉ោង2:00នាទី មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី4(GS4-F2) ដែលធ្វើឲ្យដាច់ចរន្តអគ្គិសនីតំបន់មួយចំនួនដូចជា (1) នៅតាមបណ្តោយផ្លូវជាតិលេខ2 ចាប់ពីចំនុចភូមិព្រែកហូរខាងកើត និងខាងលិច សង្កាត់ព្រែកហូរ រហូតដល់ ក្រោយពេទ្យជ័យជំនះ ភូមិក្រពើហា សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ (2) ចាប់ពីចំនុចគល់ស្ពានព្រែកហូរ តាមបណ្ដោយផ្លូវ115 រហូតដល់ ភូមិខ្ពបវែងមួយ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ”។
បច្ចុប្បន្នអគ្គិសនីកម្ពុជា បានបញ្ជូនក្រុមការងារបច្ចេកទេសទៅធ្វើការត្រួតពិនិត្យ និងធ្វើការជួសជុល ដើម្បីឲ្យអតិថិជនឆាប់មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញផងដែរ៕
មតិយោបល់