ព័ត៌មានជាតិ

កម្មករសំណង់ម្នាក់ស្លាប់ដោយសារជញ្ជាំងបេតុងបាក់សង្កត់ពីលើ

ភ្នំពេញៈ ករណីកម្មករសំណង់ស្លាប់ដោយសារជញ្ជាំងបាក់សង្កត់ កាលពីវេលាម៉ោង១និង៣៥នាទី ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅចំណុចហាងកំពុងជួសជុលមួយកន្លែង គ្មានលេខ (ក្រោយក្លីបកំសាន្តម៉ូស) ផ្លូវចៃកា ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីផ្នំពេញ។

ជនរងគ្រោះឈ្មោះ(សព) សៀង ធាវី ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកម្មករសំណង់ ទីកន្លែងកំណើត ឃុំសឹង ស្រុកសំរោង ខេត្តតាកែវ អាស័យដ្ឋានបច្ចុប្បន្ន ភូមិជ្រៃរុន ឃុំឬស្សីក្រាំង ស្រុកមោងឬស្សី ខេត្តបាត់ដំបង
តាមការកោសល្យវិច្ច័យរបស់ នគរបាលការិយាល័យ បច្ចេកទេសនិងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាក់ថាជនរងគ្រោះ(សព) ស្លាប់ដោយសារជញ្ជាំងបេតុងបាក់សង្កត់ពីលើជនរងគ្រោះ បណ្តាលឲ្យបែកក្បាលផុងលលាស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង ។
បច្ចុប្បន្នជនរងគ្រោះ(សព)ត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យនៅស្រុកកំណើត៕

 

មតិយោបល់