មន្ត្រីមួយរូបបាននិយាយថា ប្រទេសឥណ្ឌូណេស៊ីបានទទួលកញ្ចប់ថ្មីមួយទៀតនៃវ៉ាក់សាំងការពារជំងឺកូវីដ-១៩ Sinopharm ដែលបានទៅដល់អាកាសយានដ្ឋាន Soekarno Hatta ក្នុងខេត្ត Banten។
លោក Verdi Budidarmo ប្រធានក្រុមហ៊ុន Kimia Farma ដែលជាក្រុមហ៊ុនផលិតវ៉ាក់សាំងរបស់ប្រទេសឥណ្ឌូណេស៊ីបាននិយាយនៅក្នុងសន្និសីទសារព័ត៌មាននិម្មិតមួយថា វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ដែលផលិតដោយក្រុមហ៊ុនឱសថចិន Sinopharm នឹងត្រូវប្រើសម្រាប់កម្មវិធីចាក់វ៉ាក់សាំង gotong-royong (កិច្ចសហប្រតិបត្តិការទៅវិញទៅមក) ដែលជាគំនិតផ្តួចផ្តើមរបស់បណ្តាក្រុមហ៊ុនឥណ្ឌូណេស៊ីមួយចំនួនដើម្បីជួយរដ្ឋាភិបាលក្នុងការចាក់វ៉ាក់សាំងដល់និយោជិតដោយឥតគិតថ្លៃ។
វ៉ាក់សាំងនេះ គឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងរបស់ក្រុមហ៊ុន Kimia Farma ដើម្បីទិញវ៉ាក់សាំង Sinopharm សរុបចំនួន ១៥លានដូស។
រដ្ឋាភិបាលឥណ្ឌូណេស៊ីប្រើប្រាស់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ៤ប្រភេទ សម្រាប់កម្មវិធីចាក់វ៉ាក់សាំងថ្នាក់ជាតិដោយឥតគិតថ្លៃ គឺវ៉ាក់សាំង Sinovac វ៉ាក់សាំង AstraZeneca វ៉ាក់សាំង Pfizer និងវ៉ាក់សាំង Novavax ៕
មតិយោបល់