ភំ្នពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ទូរកុងទីន័រមួយកន្លែង ( ទំហំ ០៤ម៉ែត្រ x ០៨ម៉ែត្រ ) បានរងការឆេះ ដោយសារ តែការឆេះស្មៅ ហើយរាលដាលមកដល់ នៅវេលាម៉ោង ០១និង១៥នាទីរសៀល ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ នៅស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ ១០៤ ភូមិក្រាំង សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមរបាយការណ៍បានឲ្យដឹងថា ម្ចាស់ទូរឈ្មោះ អ៊ូច វណ្ណា ភេទស្រី អាយុ៥២ ឆ្នាំ មានមុខខរបរ ពុះដីឡូលក់ ។
មូលហេតុ៖ នៃការឆាបឆេះនេះ គឺមកពីឆេះស្មៅបង្កជាអគ្គិភ័យ ហើយរាលដាលមកដល់ទូរកុងន័រ ដែលមាន ទំហំ ០៤ម៉ែត្រ x ០៨ម៉ែត្រ បណ្តាលឲ្យ ខូចខាតសំភារ ឆេះទូកុងទីន័រអស់ទាំស្រុងនឹងពុំបណ្តាលអោយរាលដាលដល់អ្នកជិតខាងឡើយ តែមិនបណ្តាលឲ្យមានមនុស្សរងរបួសឬស្លាប់ទេ ។
ក្នុងការឆាបឆេះនេះដែរ មានរថយន្តការិយាល័យអគ្គិភ័យ ចំនួន០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន ០១ឡានស្មើរនឹង០៦ម៉ែត្រគូប ហើយបានពន្លត់ចប់ នៅម៉ោង ០១និង៤៥នាទីរសៀលថ្ងៃខែឆ្នាំដដែល ៕
មតិយោបល់