ក្រុមហ៊ុនផលិតរថយន្តជប៉ុន Nissan Motor Co Ltd បាននិយាយថា ខ្លួនលក់រថយន្តបានចំនួន ១១៧.១០០គ្រឿងនៅក្នុងប្រទេសចិន ក្នុងខែកញ្ញា ដោយកើនឡើង ៨៣,៤ភាគរយ ធៀបនឹងដើមឆ្នាំ។
យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានឲ្យដឹងថា នៅក្នុងរយៈពេល ៩ខែដំបូងនៃឆ្នាំនេះ ក្រុមហ៊ុន Nissan លក់រថយន្តបានចំនួន ៨៨៥.៧០០គ្រឿង ដោយកើនឡើង ០,២ភាគរយ។
កាលពីខែកញ្ញា ឆ្នាំកន្លងទៅ ទីផ្សារលក់រថយន្តរបស់ជប៉ុននៅក្នុងប្រទេសចិនបានធ្លាក់ចុះគំហុកយ៉ាងខ្លាំងដោយសារតែ ជប៉ុន និងចិន បានផ្ទុះឡើងនូវជម្លោះដណ្ដើមដែនកោះនៅសមុទ្រចិនខាងកើត។
គួរបញ្ជាក់ផងដែថា ក្រុមហ៊ុន Nissan Motor Co Ltd បានសហការជាមួយនឹងក្រុមហ៊ុនផលិតរថយន្ត Dongfeng Automobile Group Co នៅក្នុងប្រទេសចិន៕
ព័ត៌មានជាតិ
មតិយោបល់