UN៖ ស្រ្តី និងកុមារអាហ្វហ្គានីស្ថាន ស្លាប់កាន់តែច្រើន នៅឆមាសទី១ ក្នុងឆ្នាំ២០២១

អាហ្វហ្គានីស្ថាន៖របាយការណ៍ពីអង្គការ សហប្រជាជាតិ (UN) បានឲ្យដឹង នៅថ្ងៃ ចន្ទនេះ ថា ស្រ្តី និងកុមារច្រើនជាងមុន ត្រូវបានសម្លាប់ និងរងរបួសនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នៅ ឆមាសទី១ក្នុងឆ្នាំ២០២១នេះ ពោល គឺច្រើន ជាង រយៈពេល៦ខែដំបូង ក្នុងឆ្នាំណា ណា ទាំង អស់ ចាប់តាំងពី UNចាប់ផ្តើមរាប់ ជា ប្រព័ន្ធ កាលពីឆ្នាំ ២០០៩។

យោង តាមរបាយការណ៍នេះ បានឲ្យដឹងថា អាហ្វហ្គានិស្ថាន មើលឃើញកំណើន ៤៧ ភាគ រយ លើចំនួនជនស៊ីវិលទាំងអស់ ដែលត្រូវបានសម្លាប់ និងរងរបួសដោយ សារ អំពើ ហិង្សា នៅទូទាំងប្រទេស រយៈពេល ៦ខែ ដំបូងក្នុងឆ្នាំនេះ នេះបើប្រៀបធៀប នឹងរយៈ ពេល តែ មួយកាលពីឆ្នាំមុន៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *