ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តស៊េរីទំនើបម៉ាក Ford ស៊េរីឆ្នាំ២០២០ បានបុកគ្នាពេញទំហឹង ជាមួយនឹងម៉ូតូកង់បី ប្រភេទដឹកទំនិញ មួយគ្រឿងរថយន្ត រងការខូចខាតយ៉ាងដំណំកំណាត់មុខ ។
ហេតុការណ៍នេះ កើតហេតុនៅវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចផ្លូវបែកជាបួន ក្នុងទឹកដីបឹងកក់ផ្លូវ R8 កែង113 ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីម្នាក់បើកបររថយន្តស៊េរីទំនើបម៉ាក ford ពណ៌ប្រផេះ ដែលពាក់ស្លាកលេខភ្នំពេញ 2AR 6356 ធ្វើដំណើរតាមបណ្តោយផ្លូវR8 ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុ រ៉ឺម៉ក់ម៉ូតូកង់បីកែច្នៃប្រភេទដឹកទំនិញ បើកបរដោយយុវជនវ័យក្មេងម្នាក់ យ៉ាងលឿនក្នុងទិសដៅពីជើងទៅត្បូង បុកគ្នាពេញទំហឹងរថយន្តខូចខាតកំណាត់មុខយ៉ាងដំណំ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទាក់ទងជំនាញ់ខណ្ឌចាត់ការបន្ត ៕








មតិយោបល់