បរទេស៖ the Goal នៅថ្ងៃនេះបានឲ្យដឹងថាក្លឹបយក្សអ៊ីតាលី Roma ក្រោមការដឹកនាំរបស់លោក Jose Mounrinho ត្រូវបានគេដឹងថាបានសម្រេចចិត្តទៅដល់ជម្រើសទី២ហើយ ដើម្បីនាំយកកីឡាករខ្សែបម្រើម្នាក់មករួមក្លឹប។
កន្លងមកមួយរយៈនេះលោក Jose Mourinho បានព្យាយាមចរចានាំយកកីឡាករស៊ុយអែត Granit Xhaka ចេញពីក្លឹបកាំភ្លើងធំ Arsenal ប៉ុន្តែលទ្ធផលហាក់ដូចជាមិនជោគជ័យនោះទេពីព្រោះថាគ្រូបង្វឹករបស់ Arsenal លោក Mikel Arteta គឺបានចេញមកបដិសេធហើយមិនព្រមស្តាប់សំណើរណាមួយឡើយ។
Roma ត្រូវបានគេដឹងទៀតដែរថាកំពុងងាកមកចាប់អារម្មណ៍កីឡាករឆ្នើមម្នាក់របស់ក្រុមជម្រើសជាតិដាណឺម៉ាកនិងក្លឹប Borussia Dortmund ផងគឺកីឡាករ Thomas Delaney។
ទាំង Delaney និង Xhaka សុទ្ធតែបានបង្ហាញទំរង់លេងយ៉ាងល្អនៅឯព្រឹត្តិការណ៍អ៊ឺរ៉ូឆ្នាំ២០២០ប៉ុន្តែគ្រាន់តែម្នាក់លេងតំបន់បម្រើការពារជាជាងបម្រើប្រយុទ្ធដែលប្រសិនបើ Roma ពិតជាអាចយកបានម្នាក់ណានោះវានឹងកែប្រែទំរង់លេងរបស់ក្លឹបខ្លាំងជាមិនខាន៕
មតិយោបល់