ព័ត៌មានសិល្បៈ និងកម្សាន្ត

ហ្វូងសត្វស្លាបរាប់ពាន់ក្បាលហោះហើរពាសពេញផ្ទៃអាកាស បង្ករការចាប់អារម្មណ៍មិនស្ទើរ ក្នុងប្រទេសអូស្ត្រាលី

 

(បរទេស)៖ ជាលើកងាកទៅកាន់លោក Mark Carter ជាអ្នកឃ្លាំមើលសត្វស្លាប និងសត្វវិទ្យាប្រចាំទីប្រជុំជនខាងលើ បាននិយាយរៀបរាប់ថា៖ដំបូងបង្អស់ក្នុងរយៈពេល១០ឆ្នាំ ដែលប្រជាជនក្នុងប្រទេសអូស្ត្រាលី បានឃើញទិដ្ឋភាពប្លែកៗដែលកើតឡើង១០ឆ្នាំម្តង អំពីការជួបជុំគ្នា ពីសំណាក់ហ្វូងសត្វស្លាប់រាប់ពាន់ក្បាល ដែលកំពុងហោះលើផ្ទៃអាកាស។ ប្រការនេះ បានបង្កើតនូវទស្សនីយភាពប្លែកមួយបន្ថែមទៀត សម្រាប់មហាជនក្នុងបណ្តាញ Internet សម្រាប់ទស្សនាកំសាន្ត នារដូវកាលនេះ។

លោក Mark Carter ជាអ្នកឃ្លាំមើលសត្វស្លាប និងសត្វវិទ្យា ប្រចាំទីប្រជុំជន Alice Springs នៃប្រទេសអូស្ត្រាបានរៀបរាប់ថា «នៅទីនេះមានភ្លៀងធ្លាក់យ៉ាងល្អ ហើយហ្វូងសត្វស្លាប ដែលបានបង្កាត់ពូជនៅតំបន់ដាច់ស្រយាលក្នុងប្រទេស ក៏បានមកផ្ដុំគ្នានៅទីនេះតែម្ដង។»

អ្នកជំនាញបានឲ្យដឹងថា ជាធម្មតាហ្វូងសត្វស្លាបហោះហើរ ដោយមានគ្នីគ្នារហូតដល់ទៅ១០០ក្បាល ប៉ុន្ដែបន្ទាប់ពីមានការរាំងស្ងួត ដូច្នេះវាក៏បង្កើតជាក្រុមធំៗ ដើម្បីហោះហើរស្វែងរកទឹក ខណៈទិដ្ឋភាពនេះដែរ បានកើតឡើងជាលើកដំបូង ក្នុងរយៈពេល១០ឆ្នាំប៉ុណ្ណោះ។

មតិយោបល់