បរទេស៖ កីឡាករអាហ្សង់ទីន Lionel Messi ទីបំផុតគឺអាចធ្វើការចាកចេញពីក្លឹប Barcelona ហើយបន្ទាប់ពីបានចំណាយពេលជាង២១ឆ្នាំនៅក្រោយពេលដែលការចរចាគ្នាបានត្រឹមបរាជ័យកាលពីថ្ងៃព្រហស្បតិ៍យប់មិញនេះ។
The Goal ហ៊ានអះអាងថា Messi នឹងមិនបន្តកុងត្រាថ្មីជាមួយនឹង Barcelona តាមការសន្យាគ្នាកាលពីប៉ុន្មានសប្តាហ៍មុនឡើយដោយសារតែបញ្ហាហរិញ្ញវត្ថុរបស់ក្លឹបកំពុងតែបន្តនៅឡើយទោះបីជាក្លឹបទើបកំចីបានប្រាក់មួយចំនួនក្តី។
សេចក្តីប្រកាសដែលត្រូវបានបញ្ជាក់ដោយ Barcelona បានសរសេរថាទោះបីជាកីឡាករនិងក្លឹបបានឈានទៅដល់ការព្រមព្រៀងកន្លងមកដើម្បីបន្តកុងត្រាថ្មីក្តីប៉ុន្តែការងារនេះមិនអាចកើតឡើងនោះឡើយដោយសារតែបញ្ហាហិរញ្ញវត្ថុនិងច្បាប់មួយចំនួនរបស់ប្រទេសអេស្បាញ៕
មតិយោបល់