ព័ត៌មានជាតិ

សង្គ្រាមលោកលើក ទី២ ៖ អាល្លឺម៉ង់គិតថាអាចកំទេចសហភាពសូវៀតត្រឹម ២ខែ ប៉ុន្តែវាអូសបន្លាយរហូតដល់ ៣ឆ្នាំកន្លះ

 

 

Barbarossa គឺជាប្រតិបត្តិការចុងក្រោយមួយដែលទាហានណាហ្ស៊ីសអាល្លឺម៉ង់បានប្តេជ្ញាចិត្តនៅលើសមរភូមិដើម្បីធ្វើការកំទេចទ័ពសហភាពសូវៀតឲ្យបានក្នុងរយះពេលត្រឹមតែពី៣ទៅ ៦ខែប៉ុណ្ណោះ។

ប៉ុន្តែបើកឆាកប្រយុទ្ធមិនដល់ប៉ុន្មានថ្ងៃផងទាហានអាល្លឹម៉ង់បានសម្លាប់និងធ្វើឲ្យរងរបួសដល់ទាហានរបស់រុស្សីដល់ទៅ១៥០០០០នាក់ត្រឹមតែនៅក្នុងសប្តាហ៍តំបូងទៅហើយហើយពេលនោះដែរកងកម្លាំងទ័ពអាកាសរបស់ណាហ្ស៊ីសអាល្លឺម៉ង់បានកំទេចយន្តចម្បាំងរបស់រុស្សីដល់ទៅ ២០០០គ្រឿង ត្រឹមតែរយះពេល២ថ្ងៃតំបូង។

សហភាសូវៀតបានទទួលរងនូវសំពាធយ៉ាងខ្លាំងក្រោយពីទទួលរងការបរាជ័យផ្ទួនៗពីសំណាក់អាល្លឺម៉ង់ហើយគ្រប់គ្នាបានគិតថាអាល្លឺម៉ង់នឹងកំទេចរុស្សីត្រឹមតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះដោយសារតែទាហានរបស់រុស្សីដល់ទៅរាប់លាននាក់បានបាត់បង់ជីវិតកាលពី ខែវិច្ឆិកា ឆ្នាំ១៩៤១ ប៉ុន្តែមិនដូចការគិតនោះទេទាហានរបស់អាល្លឺម៉ង់ប្រមាណ៧សែននាក់ក៏បានបាត់បង់ជីវិតដែរវាបានធ្វើឲ្យកម្លាំងរបស់អាល្លឺម៉ង់ក៏បានចុះខ្សោយទន្ទឹមគ្នាដែរ។ក្រោយមកសង្គ្រាមរវាងប្រទេសទាំងពីរបានអូសបន្លាយរហូតទៅដល់៣ឆ្នាំកន្លះ៕

មតិយោបល់