ព័ត៌មានជាតិ

គន្លឹះល្អៗ ក្នុងការញ៉ាំអាហារ ដើម្បីសុខភាពក្នុងពេលធ្វើតំណើរ

 

 

កុំទុកនិស្ស័យល្អៗក្នុងការទទួលទានរបស់លោកអ្នកនៅតែក្នុងផ្ទះអី នៅពេលដែលលោកអ្នកមិននៅផ្ទះ ចូរសាក

ល្បងប្រើប្រាស់គន្លឹះៗល្អដូចខាងក្រោមនេះដើម្បីរក្សានិស្ស័យនៃការទទួលទានដ៏ល្អ មានសុជីវធ៌ម និងដើម្បីសុខភាពឲ្យស្ថិតនៅជាមួយនឹងលោកអ្នកជាប់រហូត ។

​១ . រម្ងាប់ភាពឃ្លាន : យើងមិនគួរគឹតថា ការញ៉ាំអាហារនៅខាងក្រៅផ្ទះ ឬនៅពេលធ្វើតំណើរគឺជាការបំពេញ​ចំណង់របស់ខ្លួនឯង​ ឬប្តល់សិទ្ធពិសេសឲ្យខ្លួនឯងដោយការញ៉ាំរហូតដល់ហួសកំណត់នោះឡើយ ចូរប្រយ័ត្នក្នុងការជ្រើស​រើស​មុខម្ហូប ហើយបើ​សឹន​​​ជាបរិមាណរបស់អាហារដែលកុម៉្មង់មកនោះច្រើនពេក ក៏កុំញ៉ាំរហូតដល់អស់អី អាចញ៉ាំតែពាក់​កណ្តាល ហើយខ្ចប់ពាក់កណ្តាលទុកយកទៅញ៉ាំពេលទៅដល់គោលដៅ ឬពេលទៅដល់ផ្ទះវិញ ឬកុំម្ម៉ង់អាហារចម្អាបមួយ​ចានតូចញ៉ាំជំនួសអាហារ​ពេលចម្បងសឹនក៏បាន ។

២ . រីករាយ​ ត្រជាក់ភ្នែកជាមួយទេសភាព និងឆ្ងាញ់ជាមួយអាហារ : លោកអ្នកកំពុងតែទៅដើរលេងលំហែរ​កាយណ៎ា វាមិនត្រូវរឿងសោះដែលបង្ខំឲ្យខ្លួនឯងត្រូវអត់ ឬតមអាហារឆ្ងាញ់ៗនោះ តែវាក៏រឹតតែមិនត្រូវរឿងដូចគ្នាដែរ ដែល

គឹតតែពីញ៉ាំដោយមិនខ្វល់ខ្វាយ ចាប់អារម្មណ៍ពីអ្វីៗដ៏ស្រស់ស្អាតដែលជុំវិញខ្លួនយើងនោះ ។ វិធីដែលល្អគឺ ប្រកាន់យកផ្លូវ​កណ្តាល ភ្លក់អាហារនេះបន្តិច នោះបន្តិច ហើយងាកទៅរីករាយជាមួយទេសភាពស្រស់ត្រកាលដើម្បីអារម្មណ៍ស្រស់ស្រាយផង ​។

៣ . ទឹក គឺជាមិត្តដ៏ល្អបំផុតរបស់អ្នក : ថែរក្សាការធ្វើការងាររបស់រាងកាយឲ្យល្អដោយការញ៉ាំទឹកឲ្យបានច្រើន​គ្រប់​គ្រាន់ ការធ្វើតំណើរអាចធ្វើឲ្យអ្នកខ្វះជាតិទឹកបាន​ ហើយការនៅកណ្តាលកំដៅថ្ងៃ ក៏អាចធ្វើឲ្យរាងកាយបាត់បង់ជាតិទឹក​ដែរ ដូច្នេះ សូមកុំភ្លេចញ៉ាំទឹកឲ្យបានច្រើនគ្រប់គ្រាន់ដើម្បីថែរក្សាសុខភាព ហើយម៉្យាងទៀត ការស្រេកទឹកអាចធ្វើឲ្យអ្នក យល់ខុស គិតថាឃ្លានបាយ និងអាចញ៉ាំច្រើនជ្រុលទៀតផង ។

៤. ព្យាយាមញ៉ាំញឹកញាប់ : ក្នុងរយ:ពេលសំរាក អាចធ្វើឲ្យតារាងពេលវេលាក្នុងជីវិតរបស់លោកអ្នកយឺតវែង

ទៅតាមនោះដែរ តែកុំឲ្យយឺតវែងទៅជាមួយការអត់អាហារឲ្យសោះ ចូរកុំតមអាហារពេលចម្បងណាមួយអី និងព្យាយាមញ៉ាំ​អាហារពេលតូចៗឲ្យបានញឹកញាប់ឡើង ដើម្បីកុំឲ្យឃ្លានខ្លាំង និងស្រវាញាត់ឡើងឆ្អែតជ្រុលនៅពេលល្ងាចនោះ ។

៥ . ឈប់ញ៉ាំភ្លាម នៅពេលឆ្អែត : ស្តាប់មើលទៅ វាអាចជារឿងងាយៗដែលមនុស្សគ្រប់គ្នាត្រូវតែ​ធ្វើស្រាប់ទៅ​ហើយតែការពិតវិញ ពេលដើរលេងលំហែរកាយគឺជាពេលវេលាដែលមនុស្សយើងមានអារម្មណ៍ធូរស្រាលសប្បាយ និងប្រាប់​ខ្លួន​ឯង​​ថា កំពុងស្ថិតនៅក្នុងអំឡុងពេលនៃការសំរាកលំហែរកាយ ពួកគេច្រើនតែបណ្តោយតាមចិត្តខ្លួនឯង ហើយញ៉ាំអាហារបែបលែងគិតអីទាំងអស់ តែ សូមយកចត្តទុកដាក់លើអ្វីដែលអ្នកកំពុងញ៉ាំផង ញ៉ាំមួយៗ និងឈប់ភ្លាមនៅពេលណាដែល​ឆ្អែត ។

 

មតិយោបល់