ព្រះសីហនុៈ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ សមត្ថកិច្ច បានឃាត់ខ្លួនបុរសម្នាក់ ពីបទរំលោភសេពសន្ថវៈ ត្រង់ចំណុច ក្នុងព្រៃផ្លូវលំខាងក្រោយរបងខាងក្រៅ តំបន់សេដ្ឋកិច្ចពិសេសខេត្ត ស្ថិតនៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។
ជនរងគ្រោះឈ្មោះ គ ស ន ភេទស្រី អាយុ ១៥ឆ្នាំ ត្រូវបានជនសង្ស័យឈ្មោះ នា ណាត ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរ ជាកម្មករសំណង់ បាននាំយកទៅរំលោភ នៅតាំងកើតហេតុខាងលើ ។
ក្រោយពីបានទទួលបណ្តឹងពីម្តាយជនរងគ្រោះ កម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកមណ្ឌលសីមា បានចុះឃាត់ខ្លួនជនសង្ស័យ យកមកសាកសួរ និងកសាងសំណុំរឿង ចាត់ការតាមនិតិវិធី៕
មតិយោបល់