នៅព្រឹកថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២១ ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្តព្រះវិហារ រួមជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរ អង្គភាព ជុំវិញខេត្ត បានបើកយុទ្ធនាការចាក់វ៉ាក់សាំង AstraZeneca ជាដូសទី៣ ឬដូសជម្រុញ ជូនដល់ក្រុមគ្រូពេទ្យ និងមន្ត្រីជួរមុខ ដែលប្រឈមនឹងហានិភ័យនៃការឆ្លងជំងឺកូវីដ-១៩។
ឯកឧត្តម ប្រាក់ សុវណ្ណ ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត គ្រូពេទ្យ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បានគោរពថ្លែងអំណរគុណជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់វ៉ាក់សាំង Astra Zeneca សម្រាប់ចាក់ដូសទី៣បន្ថែម ជំរុញឱ្យមានអង្គបក្ខដិបក្ខក្នុងខ្លួនយើងប្រឆាំងជំងឺកូវីដ១៩ ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីជួរមុខ គ្រូពេទ្យ មន្ត្រីរាជការ កងកម្លាំងជួរមុខ នៅក្នុងខេត្តជាប់ព្រំដែនថៃ។
មតិយោបល់