ព្រៃវែងៈ នៅវេលាម៉ោង ៧ និង៣០នាទីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៩ ឈ្មោះ ព. គ ភេទស្រីអាយុ១២ ឆ្នាំ នៅខេត្តព្រៃវែង បានប្តឹងរាយការណ៍មកនគរបាលប៉ុស្តិ៍រដ្ឋបាលកំពង់សឹង
ថា នៅថ្ងៃ១៩ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល ៤ និង០០នាទី នៅចំណុចលើផ្ទះឈ្មោះ វ៉ាន់ ពៅភេទប្រុសអាយុ ៦០ឆ្នាំ នៅភូមិឃុំជាមួយគ្នា (ត្រូវជាពូថ្លៃ) បានចាប់រំលោភខ្លួន។
ក្រោយពីបាទទួលព័ត៌មាននគរបាល បានចុះស្រាវជ្រាវ ហៅជនសង្ស័យមកធ្វើការ សាកសួរនៅប៉ុស្តិ៍រដ្ឋបាល។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានរំលោភក្មួយពិតប្រាកដមែន។
បច្ចុប្បន្នករណីនេះ សមត្ថកិច្ច កំពុងកសាងសំណុំរឿង ចាត់នីតិវិធីច្បាប់៕
មតិយោបល់