ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យស្ថានភាពក្នុងផ្សារសិរីសោភ័ណ មានករណីអ្នកវិជ្ជមានកូវីដ១៩ ដោយក្នុងនោះមានការជាប់ពាក់ព័ន្ធផ្ទាល់ ប្រយោលសង្ស័យជាច្រើន ហើយថ្ងៃទី១៤ សីហា ២០២១នេះ ក្រុមការងារចម្រុះគ្រូពេទ្យ បានធ្វើការពិនិត្យយកសំណាកអ្នកលក់ដូរទាំងអស់ ប្រជាពលរដ្ឋឃើញមានអ្នកវិជ្ជមានជាបន្ត ហើយផ្សារត្រូវបានបិទជាបណ្តោះអាសន្ន។
ដូច្នេះចំពោះបងប្អូនអាជីវករ ប្រជាពលរដ្ឋទូទៅមានការជាប់ពាក់ព័ន្ធជាមួយអ្នកវិជ្ជមាន សូមអញ្ជើញមកពិនិត្យសំណាកនៅទីតាំងផ្សារសិរីសោភ័ណ ផ្នែកខាងកើត ដែលក្រុមការងារបានរៀបចំនឹងកំពុងដំណើរការ។
ដើម្បីទប់ស្កាត់នៃការរីករាលនៃជំងឺកូវីដ១៩ ក្នុងនាមគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ១៩ សូមអោយប្រជាពលរដ្ឋទាំងអស់គ្នា ត្រូវធ្វើចត្តាឡីស័កតាមផ្ទះអោយបានត្រឹមត្រូវ និងគោរពវិធានការសុខាភិបាល ៣ការពារ និង៣កុំ ស្តាប់តាមការណែនាំ ការផ្សព្វផ្សាយអាជ្ញាធរមូលដ្ឋាន កងកម្លាំងមានសមត្ថកិច្ច រួមគ្នាដើម្បីទប់ស្កាត់ការចម្លង៕
មតិយោបល់