ភ្នំពេញៈ នៅវេលាម៉ោង០១ និង១៥ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង បុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក HILUX REVO យ៉ាងលឿនបុកក្បាលថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្តាលឲ្យបាក់មួយកង់ ទល់មុខការាស់សាំងតូតាល់ ស្ថិតតាមបណ្ដោយផ្លូវលេខ២៧១ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកបររថយន្តមួយគ្រឿងម៉ាក TOYOTA HILUX REVO ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AH-7646 ធ្វើដំណើរទិសដៅពីត្បូងទៅជើង ក្នុងល្បឿនមួយយ៉ាងលឿន ។ លុះពេលបើកបរមកដល់ ត្រង់ចំណុចកើតហេតុ ស្រាប់តែរថយន្តបង្កនោះរេចង្កូតទៅខាងឆ្វេងដៃបុកក្បាលថ្មពុះចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យបាក់មួយកង់ រីឯរថយន្តរងការខូចខាតយ៉ាងដំណំទៅមុខលែងរួច ហើយម្ចាស់រថយន្តបានបើកទ្វារចុះគេចខ្លួនបាត់ស្រមោល ។
បន្ទាប់ពីកើតហេតុរួច វត្តមានកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋាន បានចុះទៅធ្វើការវាស់វែង យករថយន្តទៅរក្សាទុក ជាបណ្តោះអាសន្ន នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្វែងរកម្ចាស់រថយន្តបង្ក ឲ្យចូលខ្លួនដោះស្រាយ តាមនីតិវិធីផ្លូវច្បាប់ ៕
មតិយោបល់