បរទេស៖ ប្រធានក្រុមរបស់ក្លឹបហង្សក្រហម Liverpool កីឡាករ Henderson ដែលនៅសេសសល់កុងត្រារយៈពេល២ឆ្នាំទៀតនោះត្រូវបានគេជឿជាក់កំពុងស្ថិតនៅនៅក្នុងការចរចាគ្នាជាមួយនឹងក្លឹបដើម្បីអាចបន្តកុងត្រាថ្មី។
នៅសប្តាហ៍នេះលោកគ្រូបង្វឹកក្លឹបលោក Jurgen Klopp បានធ្វើការផ្តល់ព័ត៌មានបន្ថែមអំពីអនាគតរបស់ Henderson ជាមួយនឹងក្លឹបដែលជឿជាក់ថាមានភាពល្អប្រសើរជាវិជ្ជមានខណៈដែលកុងត្រាថ្មីសម្រាប់ Alexander-Arnold, Fabinho ព្រមទាំង Van Dijk គឺត្រូវបានធ្វើឡើងរួចរាល់ទៅហើយនោះ។
ចំពោះបញ្ហាកុងត្រារបស់ Henderson លោក Klopp បានបញ្ជាក់បែបនេះថា៖វាគឺជារឿងសំខាន់ប៉ុន្តែពួកយើងត្រូវតែរៀបចំការងារនេះតាមដំណើរហើយនឹងអាចឈានទៅដល់ការបញ្ចប់ឲ្យបានរួចរាល់។នឹងមិនមានបញ្ហាអ្វីនោះឡើយចំពោះបញ្ហានេះ៕
មតិយោបល់