ព័ត៌មានជាតិ

ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយធំៗចំនួន៣ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តាក់ទុនវិនិយោគរួមគ្នា ដើម្បីបង្កើតថា្នលទូរទស្សន៍ឌីជីថលកម្ពុជាតែមួយ

នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយធំៗចំនួន៣ មានក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តាក់ទុនវិនិយោគរួមគ្នា ដើម្បីបង្កើតថា្នលទូរទស្សន៍ឌីជីថលកម្ពុជាតែមួយ ដោយ «ក្រុមហ៊ុនសម្ព័ន្ធទូរទស្សន៍កម្ពុជា»។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងបណ្តាក់ទុនវិនិយោគរួមគ្នា បានធ្វើឡើងនៅសណ្ឋាគារកាំបូឌីយ៉ាណា ក្រោមអធិបតីលោកជំទាវ ហ៊ុន ម៉ាណា អគ្គនាយិកា ក្រុមហ៊ុនទូរទស្សន៍បាយ័នគ្រុប អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប មានទូរទស្សន៍ CBS និង Digital Sky និងលោកឧកញ៉ា អ៊ឹង ឆៃងួន អគ្គនាយកក្រុមហ៊ុនទូរទស្សន៍ហង្សមាសគ្រុប។

 

មតិយោបល់